Connect with us

បច្ចេកវិទ្យា

Xiaomi ត្រៀមបញ្ចេញទូរសព្ទអេក្រង់បត់ ប្រជែងជាមួយ Samsung

កាលពីពេលថ្មីៗនេះ Xiaomi បានបញ្ចេញគម្រោងទូរសព្ទអេក្រង់បត់ ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Samsung ដាក់សម្ពោធជាផ្លូវការទូរសព្ទអេក្រង់បត់ម៉ូឌែល Galaxy Z Fold 4 និង Galaxy Z Flip 4។

ការធ្វើបែបនេះ​ ត្រូវបានគេជឿជាក់ថា Xiaomi ចង់ប្រកាសសង្គ្រាមជាមួយ Samsung លើបច្ចេកវិទ្យាទូរសព្ទអេក្រង់បត់នេះ។ ម៉ូឌែលដែល Xiaomi ចង់បញ្ចេញនោះមានឈ្មោះថា Mix Fold 2 ដែលវាមានរាងស្តើងជាង Z Fold 4 របស់ Samsung ក៏ប៉ុន្តែវាមិនធន់នឹងទឹកដូច Samsung នោះទេ។Xiaomi Mix Fold 2 announced with sleek design and Leica optics - GSMArena.com news

សម្រាប់ Xiaomi Mix Fold 2 មានទំហំ 8.2អុីញ ជាមួយលទ្ធភាព Refresh Rate ដល់ទៅ 120HZ។ មិនតែប៉ុណ្ណោះទំហំផ្ទុករបស់វាមានដល់ 1TB និង 12RAM ឯណោះ។ ដោយឡែកកាមេរ៉ាវិញ មានទំហំ 50MP ដែលអាចថតវីដេអូបាន 8K និងកាមេរ៉ាមុខទំហំ20MP។

រីឯថ្មរបស់វាវិញមានទំហំ 4500mAh អមជាមួយកម្លាំងសាកថ្មដ៏លឿន 47W​ ដែលយើងចំណាយពេលត្រឹមតែ 40 នាទីប៉ុណ្ណោះនៅក្នុងសាកថ្មមួយពេញ។The Xiaomi Mix Fold 2 is tipped to be more compact than its predecessor - NotebookCheck.net News

គួរបញ្ជាក់ផងដែរ ចំពោះថ្ងៃបញ្ចេញជាផ្លូវការត្រូវបានគេរំពឹងថា នឹងនៅចុងខែនេះ ជាមួយនឹងតម្លៃប្រមាណជា 1399ដុល្លារ នៅទីផ្សារប្រទេសចិន៕

ប្រភព: Giz China

Advertisement