ភ្នំពេញ៖ នៅក្នុងឪកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីប្រមាណ ៤០០នាក់ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមួយចំនួនពីសម្ដេច នៅវិមានសន្ដិភាព មុនអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ត្រូវហ៊ានទទួលយកនូវការពិតលើវប្បធម៌។ ក្នុងនោះដូចជា ការរាំវង់ រាំឡាំលាវ និងសារាវ៉ាន់ គឺជារបស់ឡាវ ដែលត្រូវហ៊ានទទួលស្គាល់ការពិត”៕