Connect with us

ព័ត៌មានកីឡា

Elun Musk ប្រកាសចង់ទិញក្រុមបិសាចក្រហម Manchester United

មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បាធ្វើអោយអ្នកគាំទ្របិសាចក្រហម​ Manchester United​ មានភាពច្របូកច្របល់ជាខ្លាំង ក្រោយពីរូបលោកប្រកាសចង់ទិញក្លិបនេះ។Manchester United fans in the stands wave a Glazers Out banner, protesting the team's ownership

បច្ចុប្បន្នអ្នកគាំទ្រ Man Utd ហាក់សម្តែងការមិនពេញចិត្តនោះទេ​ទៅលើការគ្រប់គ្រងរបស់ត្រកូល Glazer ដោយបានបន្ទោសអ្នកទាំងពីរនេះ​ ដែលបានធ្វើអោយស្ថានភាពក្លិបរបស់ពួកគេទៅជាយ៉ាងនេះ។ មិនតែប៉ុណ្ណោះពួកគេគ្រងនឹងធ្វើបាតុកម្មមុនជំនួបរវាងប៉ះ Liverpool នៅក្នុងទឹកដី Old Trafford ផងដែរ។Elon Musk Tweets That He's Buying Manchester United | Flipboard

Musk បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា “ខ្ញុំកំពុងចង់ទិញក្លិប Manchester United”។ បើទោះបីជា វាមិនទាន់ជាផ្លូវការយ៉ាងណាក៏ដោយ ក៏ប៉ុន្តែការធ្វើបែបនេះអាចជួយអោយអ្នកគាំទ្រសប្បាយចិត្ត និងអាចបញ្ឈប់គម្រោងទៅធ្វើបាតុកម្ម។The Manchester United could 'undo' of Cristiano!

គួរបញ្ជាក់ផងដែរថា ពីរប្រកួតបើករដូវកាលថ្មីនេះ Manchester United ចាញ់ទាំងពីរប្រកួត ដោយឈរនៅបាតតារាង ខណៈពេលដែល Ronaldo កំពុងចង់ចាកចេញ៕

ប្រភព: Mirror

Advertisement