Connect with us

ព័ត៌មានជាតិ

ឧទ្យានជាតិ បទុមសាគរ ទីឋានគយគន់សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល

ឧទ្យាន​ជាតិ​បុ​ទុម​សាគរ មាន​ទីតាំង​ស្ថិតនៅ​ទឹកដី​ខេត្តកោះកុង មាន​ព្រំប្រទល់​ផ្លូវជាតិ​លេខ ៤៨ ពី​ចំណុច ឃំ​អណ្តូងទឹក រហូត​ទៅដល់​ឃុំ​ត្រពាំងរូង ក្រៅពីនោះ​គឺមាន​ព្រំប្រទល់​ជាប់មាត់​សមុទ្រ​ទាំងអស់។ ​ឧទ្យាន​នេះ​មាន​ផ្ទៃដី ១៨៣.៤០៨ ហិកតា ខាងជើង​ជាប់ នឹង​ព្រែក​ត្រពាំងរូង ក្នុង​ឃុំ​ត្រពាំងរូង ខាងកើត​ជាប់​ផ្លូវជាតិ​លេខ ៤៨ ខាងត្បូង និង ខាងលិច​ជាប់​ព្រំប្រទល់​ទឹកសមុទ្រ។

ឧទ្យាន​ជាតិ​នេះ​ជា​តំបន់​ធម្មជាតិ និង ជា​ដែនជម្រកសត្វព្រៃ និង មច្ឆជាតិ​គ្រប់​ប្រភេទ។ ក្រៅពី​ជា​កន្លែង​សម្បូរ​ដំណាំ​ហូប​ផ្លែ​ច្រើន​មុខ​ឧទ្យាន​ជាតិ​ជាប់​សមុទ្រ​មាន​ឆ្នេរ​ខ្សាច់​ម៉ដ្ឋ​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​សម្បូរ​ទៅ ដោយ​ព្រៃកោងកាង​យ៉ាង​ក្រាស់ក្រែល។

នៅក្នុង​តំបន់​នោះ​ក៏មាន​ប្រជាជន​រហូតដល់​ទៅ ២៤ ភូមិ​សុទ្ធសឹងតែ​ប្រជា​នេសាទ សមុទ្រ​ទាំងអស់។ កត្តា​ទាំងអស់​ខាងលើនេះ វា​ក៏​ជា​កន្លែង​អំណោយផល​យ៉ាង​គាប់ប្រសើរ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំងឡាយ​ចង់ទៅ​ទស្សនា​កម្សាន្ត ជាពិសេស នោះ​ដោយ​តំបន់​នោះ​ជា​តំបន់​សមុទ្រ គេ​អាច​ជិះទូក​អូប័រ​ទៅលេង​កម្សាន្ត​នៅ​កោះ​ស្តេច ដែល​ស្ថិតនៅ មិន​ឆ្ងាយ ប៉ុន្មាន​ពី​ឧទ្យាន​ជាតិ​នេះ។

បុ​ទុម​សាគរ​ត្រូវ​បានកំណត់​ជា​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ដោយ​ព្រះករុណា​ព្រះបាទ​នរោត្តម សីហនុ នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣៕កម្ពុជា មានតំបន់ការពារធនធានធម្មជាតិចំនួន៧៣ ផ្ទៃដីសរុប ៧,២លានហិកតា ស្នើនឹង  ៤១% នៃដីទូទាំងប្រទេស - Khmerhome

Advertisement