Connect with us

បច្ចេកវិទ្យា

ញាក់តែម្តង! Apple សម្រេចចិត្តបើករោងចក្រនៅប្រទេសវៀតណាម

ក្រោយពី CEO របស់ក្រុមហ៊ុន Apple សរសើរពីសេដ្ឋកិច្ចប្រទេសវៀតណាមមិនដាច់ពីមាត់ ពេលនេះលោក Tim Cook បានប្រកាសជាផ្លូវការថានឹងបង្កើតរោងចក្រផលិតនាឡិកា Apple Watch និងកុំព្យូទ័រ MacBook ជាលើកដំបូងនៅក្នុងប្រទេសវៀតណាម។

ក្រុមហ៊ុន Apple បាននឹងកំពុងផ្ដាស់ប្ដូរផ្នែកខ្លះនៃការផលិត iPhone ពីប្រទេសចិនទៅកាន់ទីផ្សារប្រទេសដទៃផ្សេងទៀត ដោយក្នុងនោះមានទាំងប្រទេសវៀតណាម ឥណ្ឌា ដែលជាទិសដៅដ៏ធំរបស់ខ្លួន។

Reutersគួរបញ្ជាក់ផងដែរថា បច្ចុប្បន្នវៀតណាម ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាធំៗជុំវិញពិភពលោក ចាត់ទុកជាតំបន់ស្នូលមួយ សម្រាប់បង្កើតរោងចក្រ។ ជាក់ស្តែងក្រៅពី Apple ក៏នៅមាន Samsung, ក្រុមហ៊ុនចិន​ឈ្មោះ Luxshare Precision Industry និងក្រុមហ៊ុនដំឡើងទូរស័ព្ទ iPhone Foxconn ផងដែរ ដែលកំពុងចាប់ផ្តើមដំណើរការសាងសង់រោងចក្ររបស់ខ្លួននៅក្នុងប្រទេសនេះ៕

Apple suppliers to make Apple Watch and MacBook in Vietnam | Malay Mail

ប្រភព: us news

Advertisement