Connect with us

បច្ចេកវិទ្យា

ប្រទេសថៃគ្រោងនឹងប្រើប្រាស់រថយន្តក្រុងអគ្គិសនីទាំងស្រុងនៅទីក្រុងបាងកកក្នុងរយៈពេលបីឆ្នាំ

អនុលេខាធិការអចិន្ត្រៃយ៍សម្រាប់ការដឹកជញ្ជូន លោក សូរ៉ាពង្ស ប៉ៃទូនផុង បាននិយាយថា អាជ្ញាធរដឹកជញ្ជូនមហាជនទីក្រុងបាងកក (BMTA) អាចនឹងទិញរថយន្តក្រុងអគ្គិសនីចំនួន ៣ ២០០គ្រឿង ដើម្បីបញ្ឈប់រថយន្តក្រុងដែលប្រើប្រេងឥន្ធនៈហ្វូស៊ីលពីទីក្រុងនេះក្នុងរយៈពេលបីឆ្នាំ។Thailand plans to use entirely electric buses in Bangkok in three years |  World & More News - Today News

លោកបាននិយាយបន្ថែមថា ផែនការនេះ គឺជាផ្នែកមួយនៃផែនការស្តារអាជីវកម្មឡើងវិញរបស់ BMTA ដែលនឹងបញ្ជូនទៅរដ្ឋាភិបាលថៃដើម្បីការអនុម័តក្នុងរយៈពេលប្រហែលពីរខែ។

ការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនី គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្តោតសំខាន់ទៅលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ គំរូសេដ្ឋកិច្ចជីវសាស្ត្រ-រង្វង់-បៃតង ការថែទាំសុខភាព និងទេសចរណ៍។Thailand and South Korea partner on development of electric buses | Thaiger

កាលពីខែមុន រដ្ឋាភិបាលថៃបានអនុម័តការលើកទឹកចិត្តពន្ធចំនួនពីរ ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី និងជួយប្រទេសថៃឱ្យក្លាយជាអ្នកផលិតរថយន្តអគ្គិសនីដ៏សំខាន់មួយក្នុងពិភពលោក៕

ប្រភព: Thailand TV

Advertisement