Connect with us

បច្ចេកវិទ្យា

ច្បាស់ៗ ! Elon Musk ថា គាត់និយាយលេងសើចទេ ក្នុងការទិញក្លិបបាល់ទាត់ Man United

មហាសេដ្ឋីពិភពលោក Elon Musk បានលើកឡើងថា លោកបាននិយាយលេងចំពោះការទិញក្លិបអង់គ្លេស Manchester United បន្ទាប់ពីបានបង្ហាញនៅលើបណ្តាញសង្គម Twitter ថាលោកនឹងទិញក្លិបនេះនៅប៉ុន្មានម៉ោងមុននេះ។ Man Utd transfer news: Elon Musk to buy club - the truth behind the rumour | FootballTransfers.com

បន្ទាប់ពីបង្ហោះសារលើ Twitter (លោកនឹងទិញយក Manchester United) ហើយមានការសួរថាតើពិតជាចង់ទិញក្លិបនេះមែនទេ “Musk បានឆ្លើយថាទេ នេះជាការលេងសើចនៅលើ Twitter។ ខ្ញុំមិនទិញក្រុមកីឡាណាមួយទេ ទោះជាក្រុមណាក៏ដោយ ហើយក្រុម Man United ជាក្រុមដែលខ្ញុំពេញចិត្តតាំងនៅក្មេង”។Not planning to buy Manchester United': Elon Musk denies speculations - The Week

គួររំលឹកផងថា បច្ចុប្បន្នក្លិបកំពូលអង់គ្លេស Manchester United កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់គ្រួសារ Glazer ដែលមានលោក Joel Glazer និងលោក Avram Glazer ជាសហប្រធានក្លិប ដែលកំពុងជួបវិបត្តិដោយការខឹងសម្បារជាខ្លាំងពីសំណាក់អ្នកគាំទ្រឲ្យមានការដកខ្លួនចេញ៕I'm buying Manchester United': Elon Musk 'joke' tweet charges debate over struggling club's future | Elon Musk | The Guardian

ប្រភព: The Guardian  

Advertisement