ហ្វេសប៊ុក៖ នេះអាចជាវាសនារបស់លោកយាយម្នាក់ ដែលត្រូវ រស់នៅតែម្នាក់ ដោយគ្មានប្តី គ្មានកូន ជាពិសេសមានភាពខ្វះ ខាតសឹងតែរាល់ថ្ងៃ។ ជួបការលំបាកយ៉ាងនេះហើយ លោកយាយនៅមានជម្ងឺចាស់ជរា នឹងចាប់ផ្តើមងងឹតភ្នែត ទៀងផង។
នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Phorn Chetra បានសរសេរនៅក្នុងបណ្តាញសង្គមថា “ជីវិតអ្នកក្រពិតជាលំបាកណាស់ ជាក់ស្ដែងដូចលោកយាយម្នាក់នេះ គាត់រស់នៅតែម្នាក់ឯង គ្មានប្តីគ្មានកូន លោកយាយរៀបរាប់ទាំងទឹកភ្នែកថា ជីវិតរបស់គាត់លំបាកលំបិនសព្វបែបយ៉ាង ខ្វះខាតគ្រឿងឧបភោគ បរិភោគ ម្យ៉ាងទៀតភ្នែកក៏ចាប់ផ្ដើមងងឹត ដាំបាយហូបដោយខ្លួន ឯង លោកយាយ សូមអំពាវនាវដល់បងប្អូនកូនក្មួយសប្បុរសជន ទាំងអស់សូមជួយឧបត្ថម្ភដល់គាត់ផង ។ លោកយាយរស់នៅ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឬទំនាក់ទំនងមកខ្ញុំដេីម្បីជួយឧបត្ថម្ភ ដល់គាត់ 096 9988938-069,992800 សូមអគុណទុកជាមុន?.!”៕




