Connect with us

បច្ចេកវិទ្យា

ស្ងាត់កូវីដភ្លាម ក្រុមហ៊ុន Zoom ចង់បះជើង

ក្រុមហ៊ុន Zoom គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលរីកចម្រើនខ្លាំងបំផុតមួយនៅក្នុងអំឡុងពេលដែលពិភពលោកជួបវិបត្តិកូវីដ១៩ យ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ២០២០ ដោយសារតែ Zoom បានជួយដោះស្រាយបញ្ហាការប្រជុំធ្វើការ និងការរៀនសូត្រពីចម្ងាយ។

ខណៈពេលដែលបច្ចុប្បន្ននេះ ពិភពលោកហាក់មានភាពធូរស្បើយពីជំងឺរាតត្បាតកូវីដ១៩ ហើយសិស្សក៏បានវិលត្រឡប់ចូលក្នុងសាលា អ្នកធ្វើការបានត្រឡប់ទៅធ្វើការក្នុងការរិយាល័យ លែងសូវប្រជុំតាម Zoom ដូចមុន ជាហេតុធ្វើឱ្យចំនួនអ្នកប្រើប្រាស់សកម្មរបស់ Zoom មានការធ្លាក់ចុះ ហើយចំណែកឯ ​តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន​ Zoom ក៏មានការធ្លាក់ចុះខ្លាំងដូចគ្នា ដោយបានធ្លាក់ចុះប្រមាណជិត ៥% មកសល់ត្រឹម ១០៨ដុល្លារក្នុងមួយហ៊ុន៕Parents' Ultimate Guide to Zoom | Common Sense Media

ប្រភព: CNN

 

Advertisement