Connect with us

បច្ចេកវិទ្យា

លេចឮមកថា iPhone 14 ថ្លៃជាង13 ដល់ទៅ1០០ដុល្លារ?

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ពិភពលោក Apple  គ្រោងនឹងបញ្ចេញម៉ូឌែលទូរស័ព្ទថ្មី iPhone 14 នៅខែកញ្ញា ខាងមុខនេះ ដែលគេរំពឺងថា វានឹងមានតម្លៃថ្លៃជាងម៉ូឌែចាស់ ១០០ដុល្លារ។

បើតាមការចេញផ្សាយរបស់គេហទំព័រធំៗបានអៅយដឹងថា iPhone 14 Pro នឹងមានតម្លៃដល់ទៅ ១០៩៩ដុល្លារ និង Pro Max មានតម្លៃ ១១៩៩ដុល្លារ ខណៈឆ្នាំមុន iPhone 13 Pro មានតម្លៃត្រឹម ៩៩៩ដុល្លារ និង 13 Pro Max តម្លៃត្រឹម ១០៩៩ដុល្លារ តែប៉ុណ្ណោះ។

សម្រាប់ការតម្លើងតម្លៃ១០០ដុល្លារបែបនេះ​ ក៏ប្រហែលជាដោយសារតែអេក្រង់របស់វាបានប្ដូរពីឆកមកជារន្ធទម្លុះអេក្រង់វិញ និងអមជាមួយមុខងារថ្មីគឺ Always On Display មានគែមអេក្រង់ខ្លីជាងមុន និងប្រើសែនស័រកាមេរ៉ាថ្មីដល់ទៅ 24MP៕iPhone 14 Pro | Hole Punch camera, Rumors, Release Date

ប្រភព: idropnews

Advertisement