Connect with us

បច្ចេកវិទ្យា

Samsung ជះលុយរាប់ពាន់លានដុល្លារ បង្កើតរោងចក្រផលិតឈីបនៅប្រទេសវៀតណាម

ក្រុមហ៊ុន Samsung គ្រោងនឹងបោះជំហានចូលទៅបើករោងចក្រផលិតឈីបបន្ទះឈីប នៅក្នុងប្រទេសវៀតណាមដោគ្រោងចំណាយ3.3ពានលានដុល្លារ ខណៈបច្ចុប្បន្នដោយសារតែស្ថានភាពនៅតែបន្តឡើងកម្តៅរវាងតៃវ៉ាន់និងចិន ធ្វើពិភពលោកកំពុងតែជួបបញ្ហាកង្វះខាតបន្ទះឈីបជាខ្លាំង។

នៅក្នុងឆ្នាំ ២០២២នេះ Samsung មានបំណងចង់ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបដ៏ធំជាងគេនៅក្នុងពិភពលោក ស្របពេលដែលតៃវ៉ាន់ ដែលជាប្រទេសផលិតបន្ទះឈីបធំជាងគេកំពុងជួបវិបត្តិនយោបាយជាមួយប្រទេសចិន។

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំនេះ Samsung ធ្លាប់បានបោះទុន១៧ពាន់លានដុល្លាររួចហើយ ក្នុងការវិនិយោគបើរោងចក្រផលិតឈីបនៅក្នុងរដ្ឋតិចសាស (Texas) សហរដ្ឋអាមេរិក៕

Thu hút FDI, nhìn từ câu chuyện Samsung chọn Thái Nguyên - Vietnam Construction

ប្រភព: the Print

Advertisement