Connect with us

បច្ចេកវិទ្យា

កត់ថ្ងៃទុកអោយហើយ! Apple បង្ហើបកាលបរិច្ឆេទបញ្ចេញ iPhone14

កាលពីពេលថ្មីៗនេះ Apple មានគ្រោងនឹងរៀបចំព្រឹត្តិការណ៍ធំ Apple Event នៅថ្ងៃពុធ ទី៧ ខែកញ្ញា ដែលផ្ដោតលើការបញ្ចេញ iPhone 14 និង Apple Watch Series 8។

អ្វីដែលពិសេសលើ iPhone 14 ឆ្នាំនេះ គេរំពឹងថាម៉ូឌែល Pro នឹងអាប់ឌែតប្រព័ន្ធកាមេរ៉ាធំជាងមុន ប្ដូរថ្ងាសឆកទ្រវែងទាំងស្រុងចោល មកប្រើថ្ងាសឆកដូចគ្រាប់ថ្នាំពេទ្យ ឬមានរាងជាអក្សរ “i” និងប្រើឈីបថ្មី A16។

ចំពោះការអាប់ឌែតដ៏ច្រើននេះ iPhone 14 Pro ត្រូវបានគេរំពឹងទុកថានឹងឡើថ្លៃលើសមុន ១០០ដុល្លារ បើធៀបទៅនឹង iPhone 13 Pro ចេញកាលពីឆ្នាំមុន។

គួរបញ្ជាក់ផងដែរ iPhone 14 នេះ​នឹងមានតាមហាង Apple Store សម្រាបក់ការលក់រាយ នៅថ្ងៃទី​១៦ ខែកញ្ញា ខាងមុខនេះ៕Apple iPhone 14 and iPhone 14 Pro color choices and charging speeds leaked  in alleged information dump - NotebookCheck.net News

ប្រភព: Cnet

Advertisement