Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋានបក្សីមេគង្គ ទីកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ នៅក្នុងខេត្តស្ទឹងត្រែង

រមណីយដ្ឋាន បក្សីមេគង្គ ស្ថិតនៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បក្សីមេគង្គ ជារមណីយដ្ឋានអេកូទេសចរណ៍មួយកន្លែង ដែលលាក់បាំងខ្លួនជាមួយធម្មជាតិក្បែរទីរួមខេត្តស្ទឹងត្រែង ស្របតាមដងទន្លេមេគង្គ។រមណីយដ្ឋានបក្សីមេគង្គ ខេត្តស្ទឹងត្រែង កំពុងអង្រួនចិត្តភ្ញៀវទេសចរ  ជាមួយនឹងកន្លែងកម្សាន្តប្លែកភ្នែក អមដោយទេសភាពយ៉ាងស្រស់ត្រកាល ...

លោក ថោង អូន និងភរិយា ដែលជាម្ចាស់រមណីយដ្ឋានបក្សីមេគង្គ ជាប់ចិត្តនឹងសម្រស់នៃដងទន្លេមេគង្គ បានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះថា មូលហេតុ ដែលលោកសម្រេចចិត្តចាប់ផ្តើមវិនិយោគទីរមណីយដ្ឋាននេះឡើង ដោយដាក់ឈ្មោះ«បក្សីមេគង្គ» ព្រោះលោកគិតថា ចង់ឱ្យឈ្មោះនេះមានភាពទាក់ទាញ ដែលសមស្របនឹងទីតាំងស្ថិតនៅខាងកើតក្រុងស្ទឹងត្រែង។ ជាមួយស្នាមញញឹមយ៉ាងស្រស់ស្អាត លោក ថោង អូន បានជំពាក់ចិត្តនឹងធម្មជាតិនៃខេត្តស្ទឹងត្រែងយ៉ាងងប់ងល់ ទើបលោកសម្រេចចិត្តវិនិយោគទឹកប្រាក់ចន្លោះពី៣០ ទៅ៤០ម៉ឺនដុល្លារ ដើម្បីបង្កើតរមណីយដ្ឋានបែបអេកូទេសចរណ៍នេះឡើង៕

រមណីយដ្ឋានទេសចរណ៍បក្សីមេគង្គខេត្តស្ទឹងត្រែងមានទេសភាពយ៉ាងស្រស់ត្រកាល -  ក្រសួងព័ត៌មានពិតជាឋានសួគ៌លើដីមែន ! សម្រស់ទេសភាពតាមដងទន្លេមេគង្គ ខេត្តស្ទឹងត្រែង  ស្រស់ស្អាតទាក់អារម្មណ៍ ! – Popular Magazine

Advertisement