Connect with us

បច្ចេកវិទ្យា

សេដ្ឋកិច្ចកម្ពុជាកាន់តែលឿន ក្រោយជប៉ុន​ជួ​យ​បំពាក់​​បច្ចេ​កវិទ្យា​ថ្មី ដល់កំពង់​ផែ​​កម្ពុជា​​២កន្លែង

ប្រព័ន្ធផ្លាស់​ប្តូរ​​​​ទិន្នន័យ​អេឡិច​ត្រូនិក​​កំពង់ផែ(Port EDI)​ ជាបចេ្ចកវិទ្យាគ្របដណ្តប់​លើលិខិតអនុញ្ញាតស្នើសុំឲ្យនាវាចូលសម្រាប់​កំពង់​ផែ​ចំនួន​ពី​កន្លែង​​​​​ រួម​មាន​កំពង់​ផែស្វ​យ័ត​ភ្នំ​ពេញ​ និង​កំពង់​​ផែស្វាយ័ត​ក្រុង​ព្រះ​សីហនុ​​​ ព្រ​មទាំង​​​គ្រប់គ្រង​ដំណើរ​​ការនិតិវិធី​នៃការ​ធ្វើបែបបទនាវាទាំងស្រុង​។​

យ៉ាងណាមិញ​ ​​​​គោល​​បំណង​​​​​នៃការ​​បំពាក់​​បច្ចេកវិទ្យានេះ​ឡើង​មក​ដើម្បី​ជួយ​សម្រួល​ដល់ការ​កក់ស្ទះ​​​​​​​​​​​​ចរាចណ៍​​​​ផ្លូ​វ​ទឹក​​​​​របស់​​​​​នាវា​បរ​ទេស​រាល់​ការ​ចេញ​-ចូលកាល​​ពី​មុន​​ដែល​ភាពស្មុកស្មាញ​និងប្រើ​ពេល​វេលា​យូរ​ ហើយ​​បច្ចេកវិទ្យា​មួយ​នេះ(Port EDI)​មាន​ ​អត្ថប្រយោជន៍​ជា​​ច្រើន​ដូចជា​៖​​ ចំណេញ​​​​​ពេលវេលា​ មាន​ប្រសិទ្ធ​ខ្ពស់​​ មាន​តម្លាភាព​ និង​សន្សំសំចៃថវិកា ។

គួរ​បញ្ជាក់​ផងដែរ​ថា ​​​​​​​​​​ការអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) នេះ បានទទួលជំនួយឥតសំណងពីប្រទេសជប៉ុន ចំនួន ១២.២០០.០០០ ដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕

EDI Services - Electronic Data Interchange - Solverminds

Advertisement