Connect with us

បច្ចេកវិទ្យា

TikTok ចេញមុខងារថ្មី បើកឱ្យ Share វីដេអូ Story ពី TikTok ទៅ Facebook និង​ IG

កាលពីពេលថ្មីៗនេះ TikTok បានបញ្ចេញមុខងារថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ TikTok ទាំងអស់អាចធ្វើការចែករំលែក (Share) វីដេអូ  TikTok Story របស់ខ្លួនទៅកាន់ ផ្លែតហ្វមផ្សេងៗ ដូចជា Facebook Instagram ឬ Snapchat បានយ៉ាងងាយស្រួល។TikTok plans to introduce the stories feature that will be similar to stories on Snapchat and Facebook-owned Instagram / Digital Information World

ការបង្កើតមុខងារថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើធ្វើការចែករំលែកវីដេអូ Story ពី TikTok ទៅកាន់ផ្លែតហ្វម Facebook និង​ Instagarm ដោយត្រង់បែបនេះ នឹងធ្វើឱ្យខាងក្រុមហ៊ុន Meta  កាន់តែឈឺក្បាល និងត្រូវរកវិធីដោះស្រាយ ប្រសិនបើអ្នកប្រើនាំគ្នាសម្រុកចែករំលែកវីដេអូពី TikTok ទៅ Facebook និង​ Instagram កាន់តែច្រើនតាមរយៈមុខងារថ្មីមួយនេះ។Facebook launches TikTok competitor Instagram Reels

គួរបញ្ជាក់ផងដែរថា Meta បានបង្កើតមុខងារថ្មី Reels ដើម្បីបំបាក់ TikTok ក៏ប៉ុន្តែមុខងារនេះ ហាក់មិនបានជួយអ្វីនោះទេ ពោលគឺមិនសូវមានអ្នកចាប់អារម្មណ៍លេងនោះទេ៕

ប្រភព: Tech Crunch

Advertisement