Connect with us

បច្ចេកវិទ្យា

វៀតណាមចេញច្បាប់ថ្មី បញ្ជាឱ្យ Google និង Meta ត្រូវតែរក្សាទុកទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួន

កាលពីពេលថ្មីៗនេះ ប្រទេសវៀតណាមទើបតែបង្កើតច្បាប់ថ្មីមួយ ដែលបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្នាតយក្សដូចជា Alphabet ដែលជាមេធំរបស់ Google និង Meta ដែលជាមេធំរបស់ Facebook ត្រូវតែរក្សាទុកទិន្នន័យអ្នកប្រើប្រាស់ជនជាតិវៀតណាម “នៅក្នុងប្រទេស” រួមទាំងទាមទារឱ្យបង្កើតការិយាល័យក្នុងស្រុក ដោយមិនអនុញ្ញាតឱ្យនាំយកទិន្នន័យអ្នកប្រើប្រាស់ចេញក្រៅឡើយ។ ខណៈដែលវាជាវិធានចុងក្រោយមួយរបស់ប្រទេសវៀតណាម ក្នុងការរឹតបន្តឹងច្បាប់សុវត្ថិភាពអ៊ីនធឺណេត។Vietnam ranks high in smartphone usage | Society | Vietnam+ (VietnamPlus)

ច្បាប់ថ្មីដែលវៀតណាមទើបប្រកាសចេញនេះ បានចែងថា “ទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់ រាប់ចាប់ពីកំណត់ត្រាហិរញ្ញវត្ថុ ទិន្នន័យជីវមាត្រ ព័ត៌មានអំពីជនជាតិវៀតណាម និងទស្សនៈនយោបាយរបស់ប្រជាជន ឬទិន្នន័យណាមួយដែលបង្កើតឡើងដោយអ្នកប្រើប្រាស់ ក្នុងពេលប្រើអ៊ីនធឺណិត ត្រូវតែរក្សាទុកក្នុងស្រុក”។

នៅក្នុងអនុក្រឹត្យនោះបានបន្ថែមទៀតថា “អាជ្ញាធរមានសិទ្ធិចេញសំណើរប្រមូលទិន្នន័យ ប្រសិនបើត្រូវស៊ើបអង្កេត រួមទាំងមានសិទ្ធលុបចោលរាល់ខ្លឹមសារ ប្រសិនបើចាត់ទុកថាខុសច្បាប់នឹង បំពានគោលការណ៍ណែនាំរបស់រដ្ឋាភិបាល”។Increase in smartphone usage likely to boost Vietnam's mobile data revenue  - Telecom Review Asia Pacific

គួរជម្រាបដែរថា ប្រទេសវៀតណាមនឹងទុកពេលឱ្យ ១២ខែ សម្រាប់ក្រុមហ៊ុន Google, Meta និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀ ដើម្បីរៀបចំកន្លែងផ្ទុកទិន្នន័យក្នុងប្រទេសវៀតណាម និងការិយាល័យតំណាង បន្ទាប់ពីទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ៕

Advertisement