Connect with us

ព័ត៌មានជាតិ

ឆក់​ជាង ២០​ដង ចូល​គុក​បាន​តែ ១​ខែ ចេញមកវិញបាត់ ពីព្រោះ​អំណាច​ទឹកប្រាក់​របស់​គ្រួសារ (​មាន​វី​ដេ​អូ​)

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​តាម​រយៈ​វី​ដេ​អូ​មួយ​ដែល​បាន​ចែកចាយ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​ម្នាក់​ទៅ​ម្នាក់ នឹង​មាន អ្នកលេង​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​ហួសចិត្ត ក្រោយ​ដឹង ថា​ចោរឆក់​វ័យក្មេង ដែល​ចេញ​ឆក់​មិន​ក្រោម ២០​ដង ចាប់​គុក​មិន​បាន​មួយ​ខែ​ផង បែរជា​ត្រូវ​ចេញ​មក​វិញ​ព្រោះតែ អំណាច​ទឹកប្រាក់​របស់​គ្រួសារ​។

នេះ​បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក Krouch Vanna បានអោយ​ដឹង​ថា “​ស្តាប់​សម្តី​លោក​ចោរ​និយាយ​បន្តិច​មើល​មិច​ដែរ ឆក់​ជាង​២០​លើក​ជាប់​១​ខែ ចេញ​មក​ឆក់​ទៀត ឆក់​រហូត​ដល់​ជនជាតិ​ចិន​នៅ​កំពង់សោម​បាន​ជាង​៥​ម៉ឺន​ដុល្លារ​ទៀត ទីបំផុត​ជាប់​ខ្នោះ​នគរបាល​ពោធិ៍​សែន​ជ័យ​ម្តងទៀត កាលពី​ជាង​១០​ថ្ងៃមុន សង្ឃឹម​លើក​នេះ​ជាប់​បាន​យូរ​ទៅ​ចុះ សូម​ACU​ជួយ​ពិនិត្យ​មើល​ផង​បាទ ។

បាន​ធ្វើ​សកម្មភាព​ឆក់​លើក​ចុង​ក្រោយ គឺ​នៅ​វេលា​ម៉ោង​០២៖៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្ថានីយ៍​ប្រេង​តាម ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ មុន​ពេល​ឈាន​ដល់​ការ​បង្ក្រាប និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់​បែប​នេះ គឺ​ជនសង្ស័យ​ក្រុម​ទី​១ ដែល​មាន​គ្នា​៤​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ពី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ លី​ម ចែ ភេទ​ប្រុស ៣៦​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ខណៈ​ដែល​ជន​រង​គ្រោះ កំពុង​ធ្វើ​ដំណើរ​តាម Pass App ១​គ្រឿង នា​វេលា​យប់​រំលង​អា​ធ្រា​ត្រ តាម​ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ខណៈនោះ​ជនសង្ស័យ ឆក់យ​កបាន​ទូរស័ព្ទ​ដៃ ដែល​ជនសង្ស័យ​ឆក់ ពី​ជន​រង​គ្រោះ​ម៉ាក IPhone 6Plus ពណ៌​ផ្កាឈូក​។

ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ កំពុង​ល្បាត​ប្រទះ​ឃើញ សកម្មភាព​ជាក់ស្ដែង ទើប​ដេញ​តាម​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប្រុស ម៉េ​ង​ហុង រួច​នាំ​យក​ទៅ​សាកសួរ ទាំង​យប់​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ដដែល នគរបាល​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ បាន​នាំ​ខ្លួន​ឈ្មោះ ប្រុស ម៉េ​ង​ហុង ទៅ​ចង្អុលបង្ហាញ​ទីតាំង​លាក់ខ្លួន ទើប​ចាប់ខ្លួន​បក្សពួក​៣​នាក់​បន្ថែម​ទៀត​។

បន្ទាប់​មក​ទៀត កម្លាំង​នគរបាល​របស់​លោក បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​ក្រុម​ទី​២ យក​មក​សាកសួរ​បន្ត ហើយ​បានដឹង​ថា ជនសង្ស័យ​ក្រុម​ទី​២​នេះ មិនធម្មតា​ឡើយ គឺជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម និង​ធ្លាប់​ឆក់ យក​កាបូប​លុយ​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះ​សីហ​នុ យក​លុយ​អស់​ចំនួន​៥​ម៉ឺន​ដុល្លារ​។ ពេល​នេះ​កម្លាំង​បាន​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​ហើយ​”៕

Advertisement