Connect with us

បច្ចេកវិទ្យា

បង្ហោះវីដេអូ TikTok ខុសបច្ចេកទេស ត្រូវអជ្ញាធរវៀតណាមហាមប្រាមមិនអោយជិះយន្តហោះកន្លះឆ្នាំ

ស្រ្តីម្នាក់ត្រូវបានអាជ្ញាធរអាកាសចរណ៍វៀតណាមសម្រេចហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះរយៈពេល ៦ខែ ក្រោយបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម TikTok ដែលបង្ហាញថា រូបគាត់ផ្ទាល់បានរាំយ៉ាងសប្បាយរីករាយនៅក្បែរយន្តហោះមួយគ្រឿងដែលកំពុងធ្វើដំណើរទៅមុខ។

ស្ត្រីដែលបានរងនូវការហាមឃាត់នេះមានឈ្មោះថា Le Minh Xuan Yen អាយុ ២៦ឆ្នាំ ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រលានយន្តហោះមួយកន្លែងនៅក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម

Banned from flying for 6 months with the girl posing for Tiktok at Phu Quoc  airport

តាមពិតទៅ សកម្មភាពរាំលេងសប្បាយរបស់អ្នកនាង Le Minh Xuan Yen ត្រូវបានថតតាំងពីថ្ងៃទី ១៨ ខែឧសភាម្លេះ ដោយស្រ្តីនោះធ្វើដំណើរពីPhu Quoc ឆ្ពោះទៅកាន់ទីក្រុង Can Tho ហើយក្នុងអំឡុងពេលធ្វើដំណើរនោះគាត់ក៏បានថតវីដេអូរាំសម្រាប់បង្ហោះក្នុងបណ្តាញសង្គម TikTok ទុកគ្រាន់ជាការកំសាន្តសប្បាយប៉ុណ្ណោះ។

ក្រោយមក អាជ្ញាធរអាកាសចរណ៍បានហាមប្រាមស្ត្រីនោះចាប់ផ្តើមពីថ្ងៃទី ១៧ ខែសីហានេះរហូតដល់ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៣ មិនអោយជិះយន្តហោះ ដោយចាត់ទុកថា ជាសកម្មភាពបំពានទៅនឹងវិធានការរក្សាសុវត្ថិភាពក្នុងប្រលានយន្តហោះ៕Vietnamese woman gets 6-month flight ban for dancing near moving plane for TikTok  video | Tuoi Tre News

ប្រភព:  Tuoitre News

Advertisement