ភ្នំពេញ៖ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះបរមសពរបស់ ម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី ទេពនាថវដ្តីឯក ដែលជាព្រះរាជបុត្រីច្បងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានដង្ហែរមកដល់ ប្រទេសកម្ពុជាហើយ។
គួរបញ្ជាក់ថា ព្រះរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី បានសោយទីវង្គតកាលពីវេលាម៉ោងប្រមាន១២:៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យក្នុង ប្រទេសថៃ ដោយជរាពាធ៕


