Connect with us

ព័ត៌មានជាតិ

ខំ​រក​លុយ​បង់​រំ​លួស​ម៉ូតូ​ទំ​រាំ​បាន​!! ចុង​ក្រោយ​លោក​ចោរលួច​ទៅ​បាត់ (​មាន​វី​ដេ​អូ​)

ហ្វេ​ស​ប៊ុ​ក​៖ វី​ដេ​អូ​មួយ​របស់​លោក K)1 ត្រូវ​បាន​គេ​ចែករំលែក បន្ត​គ្នា​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​វី​ដេ​អូ​នោះ បង្ហាញ​នៅ​បុរស​ម្នាក់ ដែល​បាន​លើកដៃ​សំពះ​អោយ​សមត្ថកិច្ច ជួយ​តាម​រក​ម៉ូតូ​របស់​ខ្លួន ដែល​ខំ​បង់​រំ​លួស​រាប់​ខែ​ទំ​រាំ​បាន បែរជា​ត្រូវ​លោក​ចោរលួច​យក​ទៅ​បាន​។

នេះ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ KO1 បាន​សរសេរ​ថា “​សូម​បងប្អូន​មហាជន ជួយ​ផ្សាយដំណឹង​នេះ​ផង​ដែរ ដោយ​ប្អូន​បាន​បាត់​ម៉ូតូ​មួយ​គ្រឿង ម៉ាក Honda Dream ស៊េរី​ឆ្នាំ​២០១៨ ដែល​បាន​បាត់​នៅ​បុរី សែន​មនោ​រម្យ វេលា​ម៉ោង ១២​ថ្ងៃត្រង់ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​ពេល​ដែល​ប្អូន​បាន​ចេញពី​ធ្វើការ ហើយ​ចំពោះ​ម៉ូតូ​នេះ ប្អូន​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​សមត្ថកិច្ច​រួច​ហើយ តែ​ប្អូន​មានការ​សង្ស័យ​ថា ម៉ូតូ​មួយ​គ្រឿង​នេះ មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ទេ ដែល​វា​អាច​នៅ​ម្ដុំ​បុរី សែន​មនោ​រម្យ នេះ​នៅឡើយ​ទេ ដូច្នេះ​ហើយ​សូម​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ជូន​ប្អូន​ផង ដោយ​ម៉ូតូ​មួយ​គ្រឿង​នេះ គឺ​ប្អូន​បាន​បង់​រំ​លួស​មិន​ទាន់​ដាច់​នៅឡើយ​នោះ​ទេ ដែល​វា​ត្រូវ​បង់​រហូត​ទៅ​ដល់​ឆ្នាំ​២០២០ ឯណោះ​”៕

Advertisement