ហុងកុង៖ ក្រោយចំណាយពេលប្រកួតនៅលើទីលានវាលស្មៅ អស់រយៈ ៩០នាទី ឥលូវនេះបានស្វែងរកឃើញក្រុមដែលទទួល បាន ៣ពិន្ទុហើយ។ ក្នុងនោះក្រុមជម្រើសជាតិហុងកុង ដែលជា ម្ចាស់ផ្ទះបានយកឈ្នះក្រុមជម្រើសជាតិកម្ពុជាក្នុងលទ្ធផល ២ទល់នឹង០។
ក្នុង ២គ្រាប់របស់ក្រុមហុងកុង គឺអាចរកបាននៅនាទីទី២១ ដោយកីឡាករ James Stephen Gee Ha នឹងគ្រាប់ទី២ រកបាននៅក្នុង តង់ទី២ នៅនាទីទី៨៣ ដោយកីឡាករ Roberto Junoir៕