ហ្វេសប៊ុក៖ ប្រិយមិត្តទាំអស់គ្នាប្រាកដជាបានស្គាល់ហើយនៅ ឯកឧត្តម វិល្លាម ដែលជាប្រធានគណបក្សខ្មែរក្រោម និងជា សមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ផងនោះ។ ឯកឧត្តម បានបង្ហាញនៅសារហួសចិត្តមួយក្នុងបណ្តាញ សង្គមហ្វេសប៊ុកថា “សង្វេគណាស់! ??? ឃេីញឡាន Ssangyong សម្រាប់ដឹកព្រះសពសម្ដេចព្រះរាម នេះពិតជាខ្លោចចិត្តណាស់ មិនដឹងយកពាក្យអីទៅរិះគន់”។
គួរបញ្ជាក់ថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ៕




