Connect with us

ព័ត៌មានកីឡា

ផ្ទុះ​ការ​រិះគន់ ថា​ប្រកួត​រវាង​កម្ពុជា​និង​ហុងកុង អាច​ជាការ​រៀបចំ​លទ្ធផល​ទុក​មុន ពីព្រោះ…

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​បញ្ចប់​ការ​ប្រកួត ៩០​នាទី រវាង​ក្រុម​ជម្រើស ជាតិ​កម្ពុជា នឹង​ហុងកុង ដោយ​ក្រុម​កម្ពុជា​បាន​ចាញ់​ក្រុម ម្ចាស់ផ្ទះ ២​ទល់​នឹង​០​។ ស្រាប់តែ​កីឡាករ​បាល់ទាត់ កែវ សុខ​ង​ន់ បាន​បង្ហាញ​នៅ​ការ​មិន​ពេញចិត្ត ដោយ​និយាយ​ក្នុង​ន័យ​ថា ក្រុម​កម្ពុជា​បាន​រៀបចំ​លទ្ធផល​ទុកជា​មុន​។ ក្នុង​នោះ​លោក ក៏​បាន​សរសេរ​ថា​៖

“​អញ​អើយ​អញ​ម៉ា​ថ្ងៃ 20$ ប្រមូលផ្ដុំ​តាំងពីរ​អ៊ុំ​ទូក​រហូត​មក​ដល់​ឥលូវ​អត់​បាន​សំរាក់​ផង ហើយ​ពួក​អាបាន​ផល​នៅ​តែ​បាន​ផល​ហើយ​ពួក​អា​មិន​ផល​នៅ​តែ​មិន​បាន បើ​ពួក​អស់លោក​ណា​មិន​ពេញចិត្ត​ទេ​មក​អញ 088 5055551 រឺ​ឆាត់​មក​ចាំ​អញ​ចាំ​អញ​ប្រាប់ នៅ​វគ្គ​បន្ត​ទៀត​ក្ដរ​ស្អី​ហា ???”​។

ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន់​របស់​កីឡាករ ក៏​ដូច​ជា​អ្នកគាំទ្រ​មួយ​ចំនួន​នោះ​ទេ ចំពោះ​ភាព​ជាក់ស្តែង ណាមួយ​យើង​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។ យើងកំពុងតាមដាន ថាខាងសហព័ន្ធនឹងធ្វើការបកស្រាយយ៉ាងណាចំពោះការចោទប្រកាន់មួយនេះ៕

Advertisement