ស្វាយរៀង៖ នេះបើតាមរយៈសារព័ត៌មានក្នុងស្រុកមួយបានចុះ ទៅយកព័ត៌មានដល់ផ្ទះកម្មការិនី ដែលត្រូវបានជនសង្ស័យ ជាសង្សាបានអារ.ក សម្លាប់ការពីព្រឹកមិញ។ ក្នុងនោះក៏បាន ជួបសម្ភាហ៍ជាមួយអតីតប្តីរបស់ជនរងគ្រោះដែរ ដោយក្នុងនោះអតីតប្តីបាននិយាយថា “ខ្ញុំបាទ ឈឹម ភានិត ជាអតីតស្វាមី របស់ភរិយាខ្ញុំ ដោយមានឈ្មោះ ឃឹម ភីសា ហើយពួកខ្ញុំបានបែកគ្នានៅពេលដែលនាង មានជំងឺពោះវៀន ដោះខ្នែង កាលពីអំឡុងខែ២ ឆ្នាំ២០១៩ ប៉ុន្ដែដោយហេតុពួកខ្ញុំឈ្លោះគ្នារហូត ដោយពាក្យសម្ដីតាំងពីការហើយ ប្រហែលជា ២ឬ៣ឆ្នាំមុន ដោយមិនដែលប្រើប្រាស់អំពីហិង្សាប៉ះនាងសម្បីតែ១ដៃនោះទេ ហើយប្រសិនបើខ្ញុំខឹងខ្លាំងវិញនោះ គឺខ្ញុំសុខចិត្ដយំ ហើយពេលដែលគាត់ខឹងខ្ញុំវិញនោះ គាត់ក៏លួចយំ។
ហើយកាលដែលស្លាប់នេះ គឺខ្ញុំមិនដឹងនោះទេ ដោយខ្ញុំបានដឹងតាមរយៈបណ្ដាញសង្គម ហ្វេសប៊ុកនោះទេ ហើយខ្ញុំក៏មិនច្បាស់ទៀត ដោយខ្ញុំបានតេមកសួរ ហើយម៉ែក្មេកខ្ញុំជាអ្នកលើក ហើយក៏ដាច់ទៅវិញ ខ្ញុំក៏បានតេម្ដងទៀត ស្រាប់តែលេងមានអ្នកលើកទូរស័ព្ទរហូត ដល់ពេលច្បាស់ត្រង់បងប្រុសរបស់ខ្ញុំ បានតេមកសួរថា មានដឹងរឿងប្រពន្ធអត់0x017d7 ហើយខ្ញុំក៏បានឆ្លើយទៅវិញថា មិនដឹងនោះទេ…គាត់ក៏បានប្រាប់ថា អតីតប្រពន្ធរបស់ឯងបានស្លាប់ហើយ ពេលនោះខ្ញុំក៏បានធ្លាក់ទូរស័ព្ទ ព្រោះតែស្លុតអារម្មណ៏ពេក។ បើទោះបីជាខ្ញុំបានលេងលះគ្នាមែន ប៉ុន្ដែខ្ញុំនៅតែនឹករលឹកប្រពន្ធរហូត”៕