ភ្នំពេញ៖ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអោយដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ តម្លៃទឹកនឹងមានការកែសម្រួល។
ដោយសម្រាប់អតិថិជនជីវភាព (អ្នកប្រើប្រាស់តាមផ្ទះ) នឹងមានការបញ្ចុះតម្លៃចំពោះអ្នកដែលប្រើប្រាស់ក្រោម២៥ម៉ែត្រគូបក្នុង១ខែ ប៉ុន្តែមានការឡើងថ្លៃសម្រាប់អ្នកប្រើប្រាស់ លើសនេះ។
ចំណែកអតិថិជនអាជីវកម្មវិញ គឺមានការឡើងថ្លៃដូចគ្នាចំពោះអាជីវកម្មណាដែលប្រើប្រាស់ ទឹកលើសពី ១៥ម៉ែត្រគូបក្នុង ១ខែ។ ចំពោះតាមក្រសួងស្ថាប័ន អង្គភាពនានា និងស្ថានទូវិញ នឹងត្រូវតម្លៃថ្លៃទ្វេគុណតែម្តង៕

