អាល្លឺម៉ង់៖ ក្រោយអតីតគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham ត្រូវបានបណ្តេញចេញកាលពីពេលថ្មីៗនេះ ដោយជំនួសមកវិញដោយលោក Jose Mourinho ។
ហើយស្រាប់តែពេលនេះ ត្រូវបានលេចលឺដំណឹងថាក្លឹបធំមួយ នៅក្នុងប្រទេសអាឡឺម៉ង់កំពុងតែចាប់អារម្មណ៍ក្នុងការនាំ យករូបលោកមកដឹកនាំក្លឹប។
ក្នុងនោះបើតាមសារព័ត៌មាន Daily Telegraph បានបញ្ជាក់ថា ប្រធានក្លឹប Bayern Munich បានធ្វើការទាក់ទង និងពិភាក្សាជា មួយនឹងលោក Pochettino អំពីការមកដឹកនាំក្លឹប។ ដោយក្នុងនោះគាត់បានអនុញ្ញាអោយលោក Pochettino ធ្វើការ សម្រេចចិត្តដោយខ្លួនឯងថាអាចមកដឹកនាំក្លឹបនៅពេល ណា៕