បរទេស៖ ផែនដីគឺមានរាងមូល។ នេះជារឿងមួយដែលមនុស្សបានដឹងរាប់ពាន់ឆ្នាំមកហើយ។ វាត្រូវបានគេអះអាងយ៉ាងច្បាស់នៅពេលដែលសហភាពសូវៀតបានបាញ់បង្ហោះផ្កាយរណប Sputnik 1 ទៅក្នុងលំហអាកាស កាលពីឆ្នាំ ១៩៥៧ ហើយវាបានធ្វើអោយ យើងដឹងនៅជុំវិញពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានមនុស្សមួយក្រុមតូវចបានបញ្ចេញនៅមតិថា ពិភពលោកមានរាងសំប៉ែត ឫហៅថា “flat-Earthers” ហើយវាត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គមនាពេលកន្លងមក។ រឿងមួយនេះហាក់ដូចជាមិនសូវមានមនុស្សគ្រាំទ្រនោះទេ ពីព្រោះតែវាខុសពីការពិត។ ក្រុមអ្នកគ្រាំទ្រថាផែនដីមានរាងសំប៉ែត បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពន្យល់ អំពីមូលហេតុដែលពិភពលោកមិនមែនមានរាងមូល ខណៈពេលវារាបស្មើ។ ទោះបីមនុស្សបានដឹងយ៉ាងច្បាស់នៅ ប៉ុន្មានឆ្នាំចុងក្រោយនេះថាផែនដីមានរាងមូលយ៉ាងណាក៏ដោយ។
ទោះយ៉ាងណាក៏ដោយប្រសិនបើផែនដីមានរាងរាបស្មើវាមិនមានឥរិយាបទដូចភពដែលយើងស្គាល់សព្វថ្ងៃនេះទេ។ តាមពិតមនុស្សជាតិ (និងអ្វីៗផ្សេងទៀត) នឹងត្រូវស្លាប់។
ប្រភព៖ livescience