Connect with us

ព័ត៌មានជាតិ

ល្បី​អ្នកនិពន្ធ​ថ្មី​ឆក់​យក​បេះដូង​អ្នក​គ្រប់​គ្នា?

អ្នកនិពន្ធ​ថ្មី ម្ចាស់​ស្នាដៃ​ប្រលោមលោក​វិ​ថី​ជីវិត ដែល​អ្នក​អាន​ភាគច្រើន​តែង​ស្គាល់​សៀវភៅ​ពណ៌​ផ្ទៃមេឃ​មួយ​ក្បាល​នេះ ថ្មី​ៗ​នេះ​កំពុង​ធ្វើ​ឱ្យ​បេះដូង​អ្នកគាំទ្រ​រង្គើរ​ម្តងទៀត​តាម​រយៈ​ផេ​គ​មួយ​បាន​បង្ហោះ​រូបថត និង​ពាក្យ​សរសើរ​ថា “​ធ្លាប់តែ​ឃើញ​សៀវភៅ លឺ​តែ​សម្លេង ដល់​បាន​ជួប​ផ្ទាល់ អ្នកនិពន្ធ​រួសរាយ​រាក់ទាក់ ញញឹម​ដាក់​មនុស្ស​គ្រប់​គ្នា សម្តី​ស​ម្តៅ ឫកពារ​គួរ​អោយ​ស្រលាញ់ សំខាន់​ចូល​ចិត្ត​ថតរូប​ដូច​ខ្ញុំ​ទៀត អ្នកនិពន្ធ​ជំនាន់​ថ្មី ឆក់​យក​បេះដូង​ខ្ញុំ​ហើយ រួម​ទាំង​មនុស្ស​គ្រប់​គ្នា ❤️ អ្នក​ណា Fan បង​រតនា​ខ្លះ ? “
ក្រោយ​ការ​បង្ហោះ​រូបថត​អ្នកនិពន្ធ​ជាមួយ​ពាក្យ​សរសើរ​ប៉ុន្មាន​ម៉ាត់ បាន​អន្ទង​ហៅ​អ្នកគាំទ្រ​របស់​អ្នកនិពន្ធ​រតនា​ចូល comment ហួងហែង idol របស់​ខ្លួន​។ អ្នកនិពន្ធ​រតនា ល្បី​ជា​អ្នកនិពន្ធ​ដែល​តែង​សរសេរ​អត្ថបទ​អប់រំ លើកទឹកចិត្ត​អ្នក​អាន តាម​រយៈ​អត្ថបទ​របស់​គាត់​បាន​ជួយ​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នក​អាន និង​ជួយ​ឱ្យ​អ្នក​អាន​បែ​មក​គិត​លើ​ផ្លូវ​វិជ្ជមាន​ក្នុង​ជីវិត​រស់នៅ ថ្មី​ៗ​នេះ​កំពុង​បង្ហោះ​បង្អួត​ស្នាដៃ​ប្រលោមលោក​ថ្មី​មួយទៀត​ហើយ​ដែល​មាន​ចំណងជើង​ថា សំណោក​អនុស្សាវរីយ៍ ដែល​ស្នាដៃ​នេះ​ជា​ស្នាដៃ​បោះពុម្ព​ទី​៣​របស់​គាត់​ហើយ​។

គួរ​រំលឹក​ផង​ដែរ​ថា អ្នកនិពន្ធ​រតនា​បាន​ប្រឡូក​ខ្លួន​ក្នុង​វិស័យ​តែង​និពន្ធ​នេះ​ប្រហែល​មួយ​ឆ្នាំ​ហើយ និង​បាន​បន្សល់​ស្នាដៃ​បោះពុម្ព​៣​គឺ ប្រលោមលោក​វិ​ថី​ជីវិត ដែល​បានជា​ស្នាដៃ​បោះពុម្ព​ដំបូង និង​ទទួល​បានការ​គាំទ្រ​ហួស​ពី​ការ​ស្មាន​។ ស្នាដៃ​បោះពុម្ព​ទី​ពីរ​គឺ អនុស្សាវរីយ៍​៣៤​ឆ្នាំ ដែល​អ្នកនិពន្ធ​សរសេរ​ពី​រឿង​ជីវិត​ពិត​របស់​គាត់​តែ​ម្តង ហើយ​ស្នាដៃ​នេះ​គាត់​បោះពុម្ព​តែ​៥០០​ក្បាល​ប៉ុណ្ណោះ ដែល​ចំណូល​ខ្លះ​ពី​ការ​លក់​សៀវភៅ​នេះ​គាត់​គម្រោង​យក​ទៅ​បរិច្ចាគ​ជូន​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​។ រីឯ​ស្នាដៃ​បោះពុម្ព​ទី​៣ ដែល​កំពុង​អន្ទង​ចិត្ត​អ្នកគាំទ្រ​រាល់ថ្ងៃ​នោះ​គី សំណោក​អនុស្សាវរីយ៍​។ អ្នកនិពន្ធ​បាន​បង្ហោះ​ថា “​សំណោក​អនុស្សាវរីយ៍ ជួយ​ឱ្យ​អ្នក​អាន​របស់ខ្ញុំ​ច្បាស់លាស់​មុន​ចង់​បង្កើត​ស្នេហា ចាស់ទុំ​ក្នុង​ការ​សម្រេច ពិសេស​គឺ​លែង​ហ៊ាន​ព្រហើន​ដាក់​ភ្លើងស្តុប ពណ៌​ត្របែកព្រៃ​ឈ្មោះ​ស្រី​តូច​ណា​រ័​ត្ន ស្គាល់​ៗ​គ្នា​សិន​ទៅ​ណា៎​” ការ​បង្ហោះ​បង្អួត​ស្នាដៃ​ថ្មី​នេះ​ពិតជា​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​អ្នកនិពន្ធ​រតនា​អន្ទះសារ​ចង់ឱ្យ​ស្នាដៃ​នោះ​បោះពុម្ព​ហើយ​ឆាប់​ៗ​ណាស់​៕

Advertisement