Connect with us

ព័ត៌មានជាតិ

អ្នក​ទៅ​កំ​ពង់​សោម​ស្អែក គួរ​ជិះ​តាម​ផ្លូវជាតិ​លេខ​៣​អោយ​ហើយ​ទៅ បើ​មិន​ចង់​បក​ក្រោយ​នៅ​កំពង់ស្ពឺ

កំពង់ស្ពឺ​៖ នេះ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត កំពង់ស្ពឺ ដែល​ចេញ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ស្តី​អំពី ការ​បញ្ចៀស​ចរាចរណ៍​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំនុច​ចំណត ផ្សារ​កំពង់ស្ពឺ​។

ក្នុង​នោះ​បើ​តាម​សេចក្តីជូនដំណឹង​ខាងលើ​បានអោយ​ដឹង នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្អែក​នេះ ការ​រ​ដ្ឋា​ន​រៀបចំ តម្លើង និង​បំពាក់​ធ្នឹម​ស្ពាន​អាកាស​អ្នកដំណើរ​ថ្មើរជើង (SKY WALK) ត្រង់​ចំនុច​ចំណតរថយន្ត​ផ្សារ​កំពង់ស្ពឺ ស្ថិត​ក្នុងភូមិ​ក្រាំង ពល​ទេព និង​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​៕

Advertisement