Connect with us

ព័ត៌មានកីឡា

សូ​ម្បី​តែ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សរសើរ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ថាលេងល្អដែរ

ភ្នំពេញ​៖ ក្រោយ​ក្រុម​ជម្រើសជាតិ​គោព្រៃ​កម្ពុជា លុត​ទៅ​លើ​ក្រុម​ទី​ម័​រ​ក្នុង​លទ្ធផល ៥​ទល់​នឹង​០ ក្នុង​ការ​ប្រកួត ស៊ី​ហ្គេ​ម​លើក​ទី​៣០ នៅ​ប្រទេស​ភី​លី​ពិន នៅ​រាត្រី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។

សម្រាប់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើការ​កោត សរសើរ​នៅ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជា​។ ក្នុង​នោះ​សម្តេច បាន​សរសេរ​បញ្ជាក់​ថា “​សូម​កោតសរសើរ​ដល់​ក្រុមបាល់ទាត់​ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជា បាន​ទទួល​ជ័យជម្នះ​លើក​ដំបូង ក្នុង​ចំណោម ២​ប្រកួត​នៅ​ស៊ី​ហ្គេ​ម​(SEA GAMES) លើក​ទី​៣០ នា​ប្រទេស​ហ្វី​លី​ពី​ន​ហើយ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ U22 ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល ៥-០ មុន​នេះ​បន្ដិច​នៅ​កីឡដ្ឋាន Rizal Memorial នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន​ដើម្បី​ឡើងឈរ​កំពូល​តារាង​ពូ​ល A បណ្ដោះអាសន្ន​។

អរគុណ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​យុវជន ដែល​គាំទ្រ​វិស័យ​កីឡា ជា​ពិសេស​ក្មួយ​ៗ​ដែល​បាន​ចូលរួម​ទស្សនា​នៅ​តាម​ទូរទស្សន៍​។

សូម​ជូនពរ​កីឡាបាល់ទាត់​កម្ពុជា ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​”៕

Advertisement