Connect with us

ព័ត៌មានជាតិ

ខំ​យក​បា​យមក​អោយ​កូន​ដល់​ផ្ទះ​!! មានអី​បាន​ត្រឹមតែ​ស្រែកយំ​ពី​ខាងក្រៅផ្ទះ

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​ប្រមាណ ៧:១០​នាទី​យប់​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅ​ចំនុច​ផ្ទះ​លេខ​Q-06 ផ្លូវ​បេតុង បុរី​រំចេក​៣ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ដោយសារ​ម្តាយ​បាន​យក​ម្ហូប​ទៅ​អោយ​កូនស្រី បែរជា​ឃើញ កូនស្រី​ដេក​ស្លាប់​ឡើង​ស្អុយ​ទៅ​ហើយ​។

នេះ​បើ​តាម​ប្រភព​ពី​ម្តាយ​ជន​រង​គ្រោះ បានអោយ​ដឹង​ថា កូនស្រី​របស់​គាត់​មានឈ្មោះ​ឈ្មោះ​ស្រៀ​ង ល​ក្ខិ​ណា អាយុ​២៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​១ កូនប្រុស​អាយុ​៦​ឆ្នាំ រស់នៅ​ខាង​អតីត​ប្តី នៅ​ឯ​ខេត្តកំពង់ចាម និង​មានស្រុក​កំណើត​ភូមិ តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ហើយ​កូនស្រី​គាត់​(​សព​) ទើប​មក​ពី​ធ្វើការ នៅ​កូន​រ៉េ ក្នុង​អំឡុង​ខែ មិថុនា ២០១៩ ហើយ​សព​ថ្ងៃ​ធ្វើ​ជា​បុ​គ្គិ​លិ​ក នៅ​ហាង​ហ្វូ​តូ​កូ​ពី​និង​ថតរូប នៅ​ហាង​មួយ​កន្លែង​ម្តុំ​បុរី​សែន​មនោ​រម្យ​។

ក្នុង​នោះ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ក៏​មិន​ទាន់​ហ៊ាន​អះអាង អំពី​ការ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​សម្រាប់ ម្តាយ​ជន​រង​គ្រោះ គឺ​បញ្ជាក់​ថា​កូន​របស់​ខ្លួន​អាច​សម្លាប់​ខ្លួន ច្រើន​ជាង ដោយសារ​ហេតុផល​ផ្ទះ​ចាក់សោរ​ពី​ខាងក្នុង​៕

Advertisement