ភីលីពិន៖ ក្រោយបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយនឹងទីម័តខាងកើត ក្រោមលទ្ធផលឈ្នះ ៥ទល់នឹង០។ លទ្ធផលមួយនេះបានធ្វើអោយក្រុមជម្រើសជាតិកម្ពុជាឡើង មកឈរនៅលើកំពូលតារាង ក្រោយមាន ៤ពិន្ទុនៅក្នុងដៃ។
ពិសេសជាងនេះទៅទៀត ថ្ងៃនេះក៏ជាថ្ងៃកំណើររបស់កីឡាករ អ៊ុំ វិចិត្រ ផងដែរ។ ក្នុងនោះក្រុមកីឡាករទាំងអស់បានធ្វើខួបកំណើតអោយគាត់នៅពេលញាំអាហារពេលល្ងាចផងដែរ៕


