Connect with us

ព័ត៌មានកីឡា

មើល​វី​ដេ​អូ ក្រុម​កម្ពុជា​លុត​ទី​ម័​រ ៥​ទល់​នឹង​០ ទើប​ដឹង​ថា​លេង​បាន​ល្អ​ណាស់

ភី​លី​ពិន​៖ នៅ​យប់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុម​ជម្រើស ជាតិ​កម្ពុជា​អាយុ​ក្រោម ២២​ឆ្នាំ បាន​ប្រកួត​ជាមួយនឹង​ក្រុម ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​អាយុ​ក្រោម ២២​ឆ្នាំ ដោយ​ក្នុង​នោះ ក្រុម​កម្ពុជា​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៥​ទល់​នឹង​០​។ នេះ​ជា​លទ្ធផល​យ៉ាង​ល្អ​មួយ ក្រោយ​ការ​ជួប​គ្នា​២​ដង​ចុង​ក្រោយ កម្ពុជា​មិន​ដែល​ស្គាល់​ពាក្យ​ថា​ឈ្នះ​ទី​ម័​រ​ខាងកើត​នោះ​ទេ​។

បន្ទប់​ពី​បាន​យកឈ្នះ​ទៅ​លើ​ទី​ម័​រ​ខាងកើត ក្រុម​ជម្រើស​ជា កម្ពុជា​បាន​ឡើង​មក​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ពូ​ល បណ្តោះអាសន្ន ដោយ​មាន ៤​ពិន្ទុ​នៅ​ក្នុង​ដៃ​។ តាម​ពីក្រោយ ដោយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២២​ឆ្នាំ ភូមា ដែល​មាន ៤​ពិន្ទុ ដូច​គ្នា ប៉ុន្តែ​ចាញ់​ក្រោម​បាល់​កម្ពុជា​៕

Advertisement