ហ្វេសប៊ុក៖ បើនិយាយអំពីទឹកត្នោតផ្អែម ប្រហែលជាមាន មនុស្សជាច្រើនបានស្គាល់ និងធ្លាប់ញាំវាផងដែរកាលពីនៅ ក្មេងៗ។ ហើយសម្រាប់ពេលបច្ចុប្បន្ន យើងអាចនិយាយថា វាពិបាករកទិញទឹកត្នោតនេះណាស់ ពីព្រោះភាគច្រើនមាន តែនៅតាមជនបទស្រុកស្រែកចំការនោះទេ។
ប៉ុន្តែស្រាប់តែពេលនេះមានការចែកចាយបន្តគ្នា នៅរូបទឹកត្នោតផ្អែម ដែលត្រូវបានយកមកធ្វើការវេចខ្ចប់ យ៉ាងស្អាតដាក់ដប សម្រាប់ដាក់លក់នៅលើទីផ្សារ។ ដោយក្នុងនោះទឹកត្នោតផ្អែមនេះមានចំណុះ ២៥០មីលីលីត្រ នឹងត្រូវបានអោយឈ្មោះថា ទឹកត្នោតខ្មែរ៕

