Connect with us

ព័ត៌មានជាតិ

លោក​ឧកញ៉ា ស្រី ចាន់​ថន ប្រកាស​ជួយ​ភ្លាម​ៗ ក្រោយ​ឃើញ​ការ​ខ្វះខាត​របស់​សាលា​បឋម​សិក្សា អូរ​ជុ​ញ

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​ទទួល​បាន​បាន​ព័ត៌មាន​ទាក់ទង​នឹង ការ​ខ្វះខាត​របស់​សាលា​មួយ ត្រូវ​បាន​ចែកចាយ​នៅ​តាម បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​ម្នាក់​ទៅ​ម្នាក់​រហូត​បានដឹង​រឿង ដល់​លោក​ឧកញ៉ា ស្រី ចាន់​ថន បាន​ប្រកាស​ជួយ​ភ្លាម​ផង​ដែរ​។

ក្នុង​នោះ​បើ​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ឧកញ៉ា ក៏​បាន​សរសេរ​ផង​ដែរ​ថា “​ខ្ញុំ​នឹង​ជួយ​ភ្លាម បេ​ី​ជា​ព​ត៌​មាន​ពិត នឹង​មានការ​ខ្វះខាត​មែន !!!

បេ​ី​បងប្អូន​ណា ដឹង​ព​ត៌​មាន​នេះ​ច្បាស់ សូម​ជួយ​ទំនាក់ទំនង​មក​ក្រុមការងារ​ខ្ញុំបាទ​ផង លេខ​ទូរ​សព្ទ័ 096 785 7777 ព្រោះ​បេ​ី​ជា​ព​ត៌​មាន​ពិត ខ្ញុំ​នឹង​ជួយ​សាលារៀន ព្រមទាំង​សម្ភា​រះ​សិក្សា តុ កៅអី ថែម​ទៀត ( បញ្ជាក់​គឺ​ជួយ​តាម​រូបភាព​ជាក់ស្ដែង ក្នុង​Facebook នេះ ) ដល់​ប្អូន​ៗ”៕

Advertisement