ប៉ោយប៉ែត៖ នៅពេលល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិល មិញនេះមានករណីចាប់បានស្រាក្លែងក្លាយមួយចំនួនធំ នៅទីតាំងយីហោ តុលាលក់ស្រាគ្រប់ប្រភេទ ផ្ទះគ្មានលេខ ផ្លូវលេខ០១៦ ភូមិក្បាលកស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។
ក្នុងប្រត្តិបត្តការណ៍នេះផងដែរ គឺមានការដឹកនាំកម្លាំងដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំបទល្មើសេដ្ឋកិច្ច បានចុះបង្ក្រាបទីតាំង ផលិត វេចខ្ចប់ ស្រាក្រហមក្លែងបន្លំម៉ាកសញ្ញា ក្លែងក្លាយម៉ាក Penfolds Bin 2 Bin 8 Bin707 Bin128 Bin407 Bin389 ស្រាចំនួន២៤៨កេស=១៤៨៨ដប ស្រាក្រហម88ចំនួន ១៣២កេះ=១៥៨៤ដប សំបកប្រអប់៩៣ដុំ=៩៣០សន្លឹក ស្ទុីឃើរ៥២ដុំ=៥២០០សន្លឹក សំបកកេស៤០០ដុំ=១០០០០កេស (កម្មសិទ្ធបញ្ញា) ដោយបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួលពីលោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជា្ញអមសាលាដំបូងខេត្ដបន្ទាយមានជ័យ៕










ប្រភព៖ Long Sreng