Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ហៅ​អែប​មិន​ព្រម ថែម​ទាំង​បើករថយន្ត​បំ​បុក​ថែម​ទៀត

ភ្នំពេញ​៖ នគរបាល​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ម្នាក់​រង​របួសធ្ងន់​បាក់ជើង​ទាំង​សងខាង​ខណ​:​ពេល​កំពុង​បំពេញភារកិច្ច​សម្រួល​ចរាចរ​ណ៏​លើ​ដងផ្លូវ ដែល​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២០:៣២​នាទី នា​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បង្ក​ឡើង​ដោយ​ម្ចាស់​រថយន្ត​Tacoma ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2S-3669 (​អ្នកបើកបរ​រត់គេច​) ចំណុច​ស្តុ​ប​ព្រែក​ហូរ។

ជនល្មើស​បំពាន​មិន​ស្តាប់​ការ​បញ្ជា​របស់​នគរបាល​ចរាចរ​ណ៏​ដែល​មានឈ្មោះ​អ​.​ឯក ទូច សៅ​ហេង បញ្ជា​ឲ្យ​អែប​ខាង មិនតែប៉ុណ្ណោះ​ថែម​ទាំង​បើក​បំ​បុក​បណ្តាល​ឲ្យ​ប៉ើង​នគរបាល​ចរាចរ​ណ៏​ខ្ទាត​៥​ម៉ែត្រ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​(​បាក់ជើង​ទាំង​ពីរ និង​របួស​ក្បាល​)​។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ល្បឿន​បើក​រត់គេច​ទៀត យ៉ាងណា​ម៉ិ​ញ​ដោយ​មានការ​សហការ​ល្អ​របស់​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​បាន​រថយន្ត​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ជា​អកុសល​ម្ចាស់​រថយន្ត​បាន​រត់គេច​ចេញ​បាត់​ទៅ​ហើយ​។ យើង​សង្ឃឹមថា​ទោះ​ម្ចាស់​រថយន្តរ​ត់ទៅ​ដល់​ទីណា​ក៌​មិន​រួច​ផុត​ពី​សំណាញ់​សមត្ថកិច្ច​ឡើយ សូម​អញ្ជើញ​ម្ចាស់​រថយន្ត​ចូលខ្លួន​សារភាព​កំហុស​ជា​បន្ទាន់ យើង​ជឿ​ថា​លោក​អាច​ស្គាល់​ពី​សមត្ថភាព​របស់​មន្ត្រី​នគរបាល​ខេត្តកណ្តាល​រួច​ហើយ​។

យើងខ្ញុំ​ទាំងអស់​គ្នា​ជា​មន្ត្រី​រួម​អាជីព​ជាមួយ​លោក​អនុ​.​ឯក ទូច សៅ​ហេង សូម​ចូលរួម​សោកស្តាយ​ដែល​ត្រូវ​ជនពាល​អវិជ្ជា​ប្រមាថ​ដល់​ជីវិត​ក្នុង​ពេល​បំពេញ​បេ​កម្ម​បែប​នេះ យើងខ្ញុំ​សូម​ចូលរួម​រំលែក​នៅ​ទុក្ខ​ដ៏​ធ្ងន់ធ្ងរ​នេះ​ផង ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

Advertisement