Connect with us

ព័ត៌មានកីឡា

លោក Felix ៖ ខ្ញុំ​តែងតែ​ពិនិត្យ​មើល​មុខងារ​ក្រុម ក៏​ដូច​ជា​ភាព​រីក​ចម្រើន របស់​កីឡាករ​នីមួយ​ៗ ជា​ជាង​ចំនួន​គ្រាប់​បាល់ ឫ​ក៏​លទ្ធផល​តែ​មួយ​មុខ

ភី​លី​ពិន​៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វី​លី​ពី​ន កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ ៥:០ ទី​ម័​រ​ខាង​កេ​ី​ត​អាយុ​ក្រោម​២២​ឆ្នាំ
កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​។

លោក​ Felix G. Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន ក្នុង​សន្និសីទ​សារព័ត៌មាន​ថា “​សម្រាប់​ការ​ប្រកួត​នេះ ខ្ញុំ​រីករាយ​ចំពោះ​កីឡាករ ខ្ញុំ​គិត​ថា ការ​ប្រកួត​នេះ​យើង​ធ្វើ​បាន ល្អ​លើ​ចំនុច​មួយ​ចំនួន និង​នៅ​ខ្វះខាត​លើ​ចំនុច​មួយ​ចំនួន​ទៀត​”​។

ក្នុង​នោះ​លោក​បាន​បន្ត​ថា “​ខ្ញុំ​តែងតែ​ពិនិត្យ​មើល​មុខងារ​ក្រុម ក៏​ដូច​ជា​ភាព​រីក​ចម្រើន របស់​កីឡាករ​នីមួយ​ៗ ជា​ជាង​ចំនួន​គ្រាប់​បាល់ ឫ​ក៏​លទ្ធផល​តែ​មួយ​មុខ​”៕

Advertisement