Connect with us

ព័ត៌មានកីឡា

អបអរ​!! ក្រុម​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​កម្ពុជា បំបាក់​សិង្ហ​បុរី ២​សិច​ទល់​នឹង​០

ហ្វី​លី​ពី​ន​៖ នៅ​មុន​នេះ​បន្តិច​ក្រុម​ជម្រើសជាតិ​បាល់ទះ​លើ​វាល ខ្សាច់​របស់​កម្ពុជា​បំបាក់​ក្រុម​សិង្ហ​បុរី​ក្នុង​លទ្ធផល ២​សិច​ទល់ នឹង​០ ក្នុង​ការ​ប្រកួត​បើក​ឆាក​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០ ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​។

ក្នុង​នោះ​ដែរ​កីឡាករ​កម្ពុជា​ដែល​បាន​ប្រកួត​យកឈ្នះ​នោះ​មានឈ្មោះ ជុក សោភា ហៅ ស្មា​ត់​ឌូ​ក មក​ពី​ក្លឹ​ប​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣​។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ធី ម៉េ​ង​ហួង របស់​ក្លឹ​ប​ក្រសួងមហាផ្ទៃ​៕

Advertisement