Connect with us

ព័ត៌មានជាតិ

បើ​ខ្លួនឯង​មិនដឹង​ទេ​កុំ​ពូកែ​រិះគន់​ពេក មក​ស្តាប់​អ្នកជំនាញ គេ​ពន្យល់​ពី​របៀប​ជួល​ជុល​ដោយ​ថ្នេរ​វិញ

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​មានការ​ចែកចាយ​បន្ត​គ្នា​នៅ​មតិ​រិះគន់ ចំពោះ​រឿង​ដេរ​ថ្នល់​នា​ពេល​ថ្មី​ៗ​នេះ​។ ស្រាប់តែ​មាន​គណនី​ហ្វេ​ស ប៊ុ​កមួយ​ដែល​មានឈ្មោះ​ថា Ky Visoth Sambath បាន​ធ្វើការ​បក ស្រាយ​ចំពោះ​បច្ចេកទេស​ក្នុង​ការ​ជួសជុល​ផ្លូវ​បេតុង​នេះ​ថា​៖

“​ខ្ញុំ​ទេ​ី​ប​តែ​ឃេ​ី​ញ​មានការ​រិះគន់​និង​ងឿងឆ្ងល់​មួយ​ចំនួន​ចំពោះ​ផ្លូវ​បេតុង​ដែល​មាន​ថ្នេរ​ដែក​។ ដូចនេះ​ខ្ញុំ​សូម​ចូលរួម​ចែករំលែក​ចំណេះដឹង​ខ្លះ​ៗ​ក្នុង​នាម​ជា​ពលរដ្ឋ​មួយ​រូប​។ តាម​លក្ខណៈ​បច្ចេកទេស គេ​មាន​វិធីសាស្ត្រ​ច្រេ​ី​ន​ក្នុង​ការ​ជួសជុល​ផ្លូវ​បេតុង​ដែល​ប្រេះ ហេ​ី​យ​វិធីសាស្ត្រ​មួយ​ក្នុង​ចំណោម​នោះ​គឺ ការ​ជួសជុល​បេតុង​ដែល​ប្រេះ​ដោយ​ប្រេ​ី​ថ្នេរ​ភ្ជាប់ (Concrete Crack Repair by Stitching)​។ វិធីសាស្ត្រ​ថ្នេរ​ភ្ជាប់​នេះ​មាន​បច្ចេកទេស​បី​បែប​ដែល​គេ​និយម​ប្រេ​ី​គឺ​មាន ថ្នេរ​ខ្វែង (Cross-stitching), ថ្នេរ​រន្ធ (Slot-stitching), និង​ថ្នេរ​របារ​រាង​U (U-bar stitching)​។

ហើយ​បច្ចេកទេស​ទី​បី​នេះ (U-bar stitching) ត្រូវ​បាន​ប្រេ​ី​នៅ​លើ​ផ្លូវ​ទៅ​ទួល​ពង្រ​នេះ គ្រាន់តែ​គុណភាព​ការ​អនុវត្ត​របស់​យេ​ី​ង​ពេល​នេះ​នៅ​មានកំ​រឹត​។ ជំហាន​នៃ​ការ​អនុវត្ត​វិធីសាស្ត្រ​នេះ​គឺ ដំបូង​គេ​ឆាប​និង​ចុះ​រន្ធ​សងខាង​នៃ​ស្នាម​ប្រេះ រួច​សំអាត​រន្ធ​ប្រហោង​ទាំងនោះ ហេ​ី​យ​គេ​បាញ់​បញ្ចូល​សារធាតុ​បន្ស៊ី​រវាង​ដែក​និង​បេតុង (Non-shrink grout or epoxy) រួច​ដាក់​ដែក​រាង U ចូល​រន្ធ​ទាំងនោះ​។ មតិយោបល់​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ចុង​ក្រោយ​គឺថា ការ​ឈឺឆ្អាល​និង​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​នោះ​ជា​ការ​ល្អ​ប្រ​សេ​ី​រ តែ​សំណូមពរ​សូម​បង្វែរ​ពី​ការ​សន្និដ្ឋាន​ដោយ​ខ្វះ​អំណះអំណាង​ច្បាស់លាស់ ទៅ​ជា​ការ​ចោទ​ជា​សំនួរ​ឬ​ស្នេ​ី​រ​ជា​សំណូមពរ​អោយ​មានការ​បកស្រាយ​ច្បាស់លាស់​វិញ​។ ការ​សន្និដ្ឋាន​ដោយ​ខ្វះ​មូលដ្ឋាន​ឬ​បច្ចេកទេស​ច្បាស់លាស់​នោះ​នឹង​ធ្វេ​ី​អោយ​បាត់បង់​គុណ​តំលៃ​នៃ​វិស្វករ​និង​អ្នកបច្ចេកទេស​ជាតិ​សាសន៍​ខ្លួនឯង ហេ​ី​យ​បេ​ី​ក​ឱកាសល្អ​ដល់​ជាតិ​សាសន៍​ដទៃ​។ យេ​ី​ង​ស្រលាញ់​ប្រទេស​យេ​ី​ង យេ​ី​ង​ចូលរួម​ចំណែក​តាម​លទ្ធភាព​និង​ឯកទេស​រៀង​ៗ​ខ្លួន​ទាំងអស់​គ្នា​។ សូម​ព្រះ​ប្រទាន​ពរ​ដល់​ប្រទេស​ខ្មែរ​និង​ប្រជាជន​ខ្មែរ​ទាំងអស់​គ្នា​”៕

Advertisement