Connect with us

ព័ត៌មានកីឡា

នេះ​ជា​ឪ​កាស​តែ​មួយ​គត់ អាច​អោយ​ក្រុមបាល់ទាត់ U19 កម្ពុជា​ឡើង​ទៅ​លេង​វគ្គ​បន្ត​បាន

ភ្នំពេញ​៖ សម្រាប់​ក្រុមបាល់ទាត់​គោព្រៃ​កម្ពុជា​អាយុ​ក្រោម ១៩​ឆ្នាំ ដែល​កំពុង​ចាំ​អ៊ុត​លទ្ធផល ការ​ប្រកួត​ក្នុង​ពូ​ល A ដែល​នេះ​ជា​ឪ​កាស​ចុង​ក្រោយ​ធ្វើ​អោយ​ក្រុម​កម្ពុជា​អាច​ឡើង ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ AFC U19 Championship​។

ឪ​កាស​នោះ​កើត​បាន​លុះត្រាតែ​ក្រុម​អ៊ី​រ៉ា​ក់ និង​គូ​វែ​ត មិន​អាច ឈ្នះ​ការ​ប្រកួត​យប់​នេះ​ព្រម​គ្នា​។ ដោយ​ក្នុង​នោះ ក្រុម​ទាំង​២ គឺ​មាន​តែ​មួយ​ឈ្នះ​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​គូ​វែ​ត ប៉ះ​ប៉ា​ឡេ​ស្ទី​ន ខណៈ​អ៊ី​រ៉ា​ក់ ប៉ះ​អូ​ម៉​ង់​៕

Advertisement