ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបនៅទីតាំង ផលិតខ្លាកលេខម៉ូតូ រថយន្តក្លែងក្លាយមួយកន្លែង នៅក្នុងទឹកដីខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ៩នាក់ នឹងដកហូតបាននៅស្លាកលេខក្លែងក្លាយ ជាច្រើនផងដែរ។
នេះបើតាមលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ ដែលមានការចង្អុយបង្ហាញអំពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការបង្ក្រាប់នេះ គឺធ្វើឡើងនៅទីតាំងផ្សេងគ្នាក្នុងទឹកដីខណ្ឌដូនពេញ ដោយមានការឃាត់ខ្លួនមនុស្ស ៩នាក់ ឧបករណ៍ធ្វើស្លាកលេខជាច្រើន និងស្លាកលេខក្លែងក្លាយមួយចំនួនធំទៀតផង៕




