Connect with us

តារាជាតិ

អាណិត​ណាស់​!! ពួក​គាត់រ​ស់បាន ដោយសារ​អ្នក​ជិតខាង​អោយ​បាយកក​តិចតួច​ហូប

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ​ថា Chav Mearnup Keo Nimith បាន​ធ្វើការ​បង្ហោះ​នៅ​វី​ដេ​អូ​មួយ ដែល​បង្ហាញ​អំពី​ជីវភាព​លំបាក​វេទនា​របស់​លោកតា និង​លោកយាយ​ចាស់ជរា ដោយ​គ្មាន​កូនចៅ​រស់នៅ​ជាមួយ កំពុង​ជួប​បញ្ហា​។

ក្នុង​នោះ​គណនី​ខាងលើ​បាន​សរសេរ​ថា “​សូម​បងប្អូន​មេត្តា​ជួយ share video នេះ​ផង និង​ជួយ​ជា​ថវិកា​បន្តិចបន្តួច​ដល់​លោកតា​លោកយាយ​ផង​ចុះ ព្រោះ​សព្វថ្ងៃ​ពួក​គាត់​រស់នៅ​គ្មាន​កូនចៅ​និង​គេ​ទេ​គឺ​អាស្រ័យ​លើ​អ្នក​ជិតខាង អោយ​បាយកក តិចតួច​ដើម្បី​ចិញ្ចឹមជីវិត​អ្វី​ដែល​គួរ​ឲ្យ​ខ្លោចចិត្ត​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​មុង​ភួយ​របស់​គាត់​រហែករ​យ៉េ​រយ៉ៃ​អស់ហើយ ថវិកា​បងប្អូន​បន្តិចបន្តួច​ប៉ុន្តែ​អាច​ជួយ​ផ្លាស់​ប្ដូរជីវិត​គាត់​បាន​ឲ្យ​រស់​ស្រួល​ជាង​នេះ​បាន លេខ​ទូរ​សព្ទ​ខ្ញុំបាទ Chav Mearnup 093633500 បញ្ជាក់​លោកតា​លោកយាយ​គាត់​មាន​អាសយដ្ឋាន​នៅ​ក្នុងភូមិ​ព្រៃ​ទទឹង​ឃុំ​ឆ្នាល់​មាន់ស្រុក​គាស់​ក្រឡ​ខេត្តបាត់ដំបង ថវិកា​របស់​បងប្អូន​បន្តិចបន្តួច​នៅ​ពេល​នេះ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​អាយុជីវិត​របស់ លោកតា​លោកយាយ​នៅ​ពេល​នេះ​”៕

Advertisement