ហ្វេសប៊ុក៖ មានការភ្ញាក់ផ្អើលនៅសមត្ថិភាពរបស់កុមារីម្នាក់ ដែលមានអាយុត្រឹមតែ៥ឆ្នាំ ហើយរៀនថ្នាក់ទី១ប៉ុណ្ណោះ ប៉ុន្តែ មានសមត្ថភាពពិសេសអាចអាចនៅសៀវភៅថ្នាក់ទី៤, ទី៥ និងទី៦ បានយ៉ាងល្អ នឹងត្រឹមត្រូវសឹងតែ ៩៥ភាគរយៈទៅហើយ។
ក្នុងនោះបើតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Tang Kim Heng បានសរសេរថា “នៅព្រឹកថ្ងៃទី 29 /11/2019 នៅសាលាបឋមសិក្សាបាដាក ខេត្តបាត់ដំបង បានធ្វើតេស្តសិស្សឈ្មោះ វ៉ាត សំនៀង ភេទ ស្រី អាយុ 5 ឆ្នាំ រៀនថ្នាក់ទី ១(ខ) ។ ដោយប្អូនស្រីមានសមត្ថភាពខ្ពស់អាចអានសៀវភៅភាសាខ្មែរថ្នាក់ទី៤ ទី៥ និង ទី៦ បានយ៉ាងល្អរហូតដល់ទៅ95%”៕









