Connect with us

ព័ត៌មានជាតិ

អរគុណ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ ដែល​ចេញ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ព្យាបាល​ជម្ងឺ​លោក សែ​ម សង្វាត

ហ្វេ​ស​ប៊ុ​ក​៖ ប្រិ​យ​មិត្ត​ទាំងអស់​បាន​ស្គាល់​យ៉ាង​ច្បាស់​ហើយ​នៅ លោក សែ​ម សង្វាត ដែល​ជា​សមាជិក​របស់​ក្រុម EV Band បាន ធ្លាក់ខ្លួន​ឈឺ​នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ ដោយ​លោក​មាន​អាកា​រៈ​ក្អួត​ឈាម រហូត​ដួល​សន្លប់ ហើយ​ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ជោ​រៃ​ភ្នំពេញ​។

ហើយ​កាលពីមុន​នេះ តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក បាន​បង្ហោះ​ដោយ​មានបាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ ដែល​បាន​ជួយ​ជា​ថវិកា​ក្នុង​ការ​ព្យាបាល​លោក​។ ក្នុង​នោះ​លោក បាន​សរសេរ​ផង​ដែរ​ថា “​ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង លោក​ជំទាវ​ព្រមទាំង​ក្រុម​គ្រួសារ ដែល​បាន​ផ្តល់​ថវិកា​របស់​លោក​ជួយ​ដល់​រូប​ខ្ញុំបាទ ក្នុង​ការ​ចាត់ចែង​ចំណាយ​ថ្លៃ​ព្យាបាល ខ្ញុំបាទ​សូម​ជូនពរ ឯកឧត្តម​និង​លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ​លោក ជួប​តែ​សេចក្តីសុខ អាយុ​យឺនយូរ និង​មាន​សុខភាព​ល្អ​បរិបូរណ៍​ជា​រៀង​រហូត​”៕

Advertisement