ហ្វេសប៊ុក៖ នេះជារឿងមួយគួរអោយសង្វែកណាស់ ដែលលោក យាយពិការជើង ត្រូវខិតខំរកប្រាក់ដើម្បីចិញ្ចឹមចាស់ទាំង៦ នាក់ផ្សេងទៀត ក៏ដោយសារតែជីវភាពមានការខ្វះខាត។
ក្នុងនោះបើតាមគណនីឈ្មោះ Phorn Chetra បានសរសេរថា “កុំស្តាយថ្មទូរស័ព្ទអីបងប្អូនជួយស៊ែចែករំលែកផង លោកយាយពិការជើងម្ខាង ត្រូវមកចិញ្ចឹមចៅ6នាក់ ទាំងវេទនា ព្រោះតែជីវភាពគ្រួសារនេះលំបាកខ្វះមុខខ្វះក្រោយ ដូចនេះមានតែសង្ឃឹម លើពុកម៉ែបងប្អូនសប្បុរសជន ដែលអាចជួយដល់លោកយាយពិការនឹងក្មេងតូចៗទាំងនេះបាន ។ដែលពួកគាត់ត្រូវការអាហារដេីម្បីបន្តជីវិត នឹងបន្តការសិក្សា ដើម្បីអនាគត់ផង ពិសេសលោកយាយចង់បាន ជើងថ្មីមួយ ដើម្បីបានដើរសុីឈ្នួលគេយកលុយមកចិញ្ចឹមចៅៗដែលតូចសូមបងប្អូនជួយជាថវិការតិចក្តីច្រេីនក្តី គឺតាមទឹកចិត្តបងប្អូន។
៚បញ្ចាក់:លោកយាយនៅ ភូមិរលំរុន ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ហើយក្រុមខ្ញុំនឹងចុះទៅជួបគាត់នៅសប្ដាហ៍ក្រោយនេះ ដូចនេះបងប្អូនអាចទាក់ទងមកខ្ញុំ Phorn Chetra ផ្ទាល់ សូមអរគុណ..”៕





