ហ្វេសប៊ុក៖ បន្ទាប់ពីមានគណនីហ្វសប៊ុកមួយដែលមានឈ្មោះ ថា Stephen Lim អំពីរឿងស្ពានមួយក្នុងទឹកដីបាក់ខែ ដែលបាន បាក់ នឹងមិនមានអាជ្ញាធរមូលដ្ឋាន ចុះមកធ្វើការដោះស្រាយនោះ។
ស្រាប់តែពេលនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ គង់ ឬទ្ធាវុធ បានចេញមុខមកធ្វើការបកស្រាយថា “សូមគោរពជម្រាបបងប្អូន ពុកម៉ែ ដែលអាស្រ័យដំណើរឆ្លងកាត់ផ្លូវក្រោមស្ពានទី៤ នៃសង្កាត់ព្រែកលៀប ជាទីគោរពបាទសូមជម្រាបជូនបងបានជ្រាបថា ចំពោះករណីនេះអាជ្ញាធរពាក់ព័ន្ធដូចជាភូមិសង្កាត់ខណ្ឌបាននឹងកំពុងសិក្សារកដំណោះស្រាយ។
ដោយសារតែស្ពាននេះមានអាយុកាលជាច្រើនឆ្នាំមកហើយ(១៩៩៨)ជាជំនួយពីបារាំង និងមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ព្រមទាំងធ្លាប់ទទួលការបុកបែបនេះជាច្រើនដង ដែលបានប៉ះពាលដល់ស្ថានភាពស្ពានទាំងមូលម្ដងជាពីរដង ដូចនេះត្រូវទាមទារការយកទុកដាក់ខ្ពស់ អំពីការជួសជុល និងកែលម្អឡើងវិញតាមបែបបច្ចេកទេស។
ក្នុងអំឡុងពេលនៃការសិក្សានេះ យើងខ្ញុំមិនហ៊ានអោយពលរដ្ឋធ្វើការឆ្លងកាត់នោះទេ ដោយក្តីបារម្ភពីផលប៉ះពាល់ដល់សុវត្ថិភាព ហេតុនេះសុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអនុគ្រោះ។ ហើយក្រុមការងារជំនាញខណ្ឌបាននឹងកំពុងពន្លឿនការងារនេះហើយ”៕



