ហ្វេសប៊ុក៖ ពិតជាគួរអោយអាណិតណាស់ លោកតាដែលមាន អាយុ ៨២ឆ្នាំទៅហើយ នៅឡើយខំជិះកង់ដើរលក់អង្រឹងទៀត ពីព្រោះតែគាត់គ្នាកូន ហើយត្រូវមើលថែលក់យាយដែលមាន ជំងឺនៅផ្ទះទៀ។
ក្នុងនោះគណនីហ្វេសប៊ុកដែលមានឈ្មោះ SokLeng Lim បានសរសេរបញ្ជាក់ថា “លោកតា ក្រីក្រ ដើលក់អង្រឹងនៅម្តុំផ្សាឧត្តុង ឈ្មោះ តា ហុង អាយុ 82ឆ្នាំ រស់នៅតែ 2នាក់ តាយាយ មិនមានកូនចៅទេ ព្រោះយាយឈឺ តាត្រូវដើរលក់អង្រឹងដើម្បីបានប្រាក់ចិញ្ចឹមជីវិតនិងទិញថ្នាំអោយយាយ
សព្វថ្ងៃលោកតារស់នៅភូមិសំរោង ស្រុកពញ្ញាឮ ខេត្តកណ្តាល រាល់ថ្ងៃលោតាដើរលក់អង្រឹងនៅម្តុំផ្សា ឧត្តុង នៅវត្តប្រាំង បើបងប្អូនសប្បុរសជនចង់ជួយលោកតា ជួយទិញអង្រឹងលោតតាផង រឺចង់ជួយជាថវិកាអាចទាក់ទងមកនាងខ្ញុំ, រាល់ជំនួយបងប្អូននាងខ្ញុំនិងជួបលោកតាឆាប់ៗនេះ, ហើយសូមអរគុណប្អូនប្រុសដែលបានប្តល់ពណ៌មានលំអិតមកបង”៕



