Connect with us

ព័ត៌មានជាតិ

ទោះបី​ពិការ​ក៏​ពូ​មិន​លើកដៃ​សុំទាន​ដែរ ស៊ូ​ធ្វើ​ជាង​ប៉ះ​កង់​ដើម្បី​រក​ចំណូល

ហ្វេ​ស​ប៊ុ​ក​៖ ពិតជា​សរសើរ​បងប្រុស​ណាស់ ទោះបី​ពិការ​ពិតមែន ប៉ុន្តែ​នៅ​ខិតខំ​ធ្វើការ​ជា​ជាង​ប៉ះ​កង់ ដើម្បី​ស្វែងរក​ថវិកា មិន​លើកដៃ​សំពះ ដើរ​សំ​ទាន​គេ​នោះ​ទេ​។ នេះ​បើ​តាម​គណនី ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Soy Chanthany បាន​សរសេរ​នៅ ក្នុង​បណ្តាញ​សង្គម​ថា​៖

“​អាណិត​លោកពូ​ណាស់ លោកពូ​ពិកា​ជេ​ី​ង​មួយ​ចំហៀង មាន​ម៉ូតូ​ចាស់​មួយ​គ្រឿង ដេ​ី​រ​ប៉ះ​កង់ ប៉ះ​ម៉ូតូ គាត់​មានការ​ស្នេ​ី​រ​សុំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ថ្មី ស្រុក​ពង្រ ខេត្តស្វាយរៀង ក៏​ដូច​ជា​បងប្អូន​រស់នៅ​ក្នុងភូមិ​ត្រពាំង​ស្លោ​យ ឃុំ​ញរ ស្រុក​កំពុង​រោទ៍ ខេត្តស្វាយរៀង

សូម​មេត្តា​ជួយ​ដោយ​ការ call មក​លេខ​ទូរស័ព្ទ 088 45 10 146 ដែល​ជា​លេខ​លោកពូ​ផ្ទាល់ ដោយ​អោយ​លោកពូ​ទៅ​ប៉ះ​កង់ ប៉ះ​ម៉ូតូ​ដល់​ផ្ទះ គ្រាន់​បាន​ថវិកា មក​ចិញ្ចឹម​កូន​ៗ​គាត់​ចំនួន​បី​នាក់ ព្រោះតែ​កូន​ៗ​ទោះជា​លំបាក​ប៉ុណ្ណា​ក៏​គាត់​នៅ​តែ​តស៊ូ​ទាំង​ជេ​ី​ង​ម្ខាង រិះរក​វិធី​រក​លុយ​មក​ចិញ្ចឹម​កូន​ៗ​អោយ​បាន​រៀន​ទាំង​បី អាស្រ័យ​ដូច​បាន​ជំរាប​ខាង​លេ​ី សូម​បង​ៗ​សប្បុរសជន​ទាំងអស់ តិច​ក្តី ច្រេ​ី​ន​ក្តី

សូម​ជួយ​ដល់​កា​រស់នៅ​របស់​គាត់ អោយ​បាន​ប្រ​សេ​ី​រ​ជាង​នេះ ហេ​ី​យ​សូម​បងប្អូន​ដែល​រស់នៅ​ខេត្តស្វាយរៀង​ទាំងអស់​មេត្តា call ហៅ​គាត់​អោយទៅ​ប៉ះ​កង់ ប៉ះ​ម៉ូតូ​ផង គ្រាន់​គាត់​បាន​ប្រាក់​ចិញ្ចឹម​កូន​រៀន លេខ​គាត់​ផ្ទាល់​នៅ​ខាង​លេ​ី រឺ​លេខ​នាង​ខ្ញុំ​ផ្ទាល់​ក៏​បាន​បេ​ី​ប្អូន​សប្បុរសជន​ចង់​ជួយ​គាត់ 096 37 89 596 ABA 000276534″៕

Advertisement