ហ្វេសប៊ុក៖ នេះបានបង្ហាញអំពីទឹកចិត្តស្រឡាញ់របស់លោកតា ដែលបានមកមើលថែលោកយាយដែលពិការភ្នែកទាំង២ ហើយបានសម្រាក់ព្យាបាលជម្ងឺនៅមន្ទីរពេទ្យ។ ដោយក្នុងនោះ គណនីហ្វេសប៊ុកដែលមានឈ្មោះ Chan Tola បានសរសេរថា៖
“លោកយាយពិការភ្នែកទាំងគូរ មានជំងឺត្រូវលោកតាមកកំដរថែទាំជំងឺប្រពន្ធ គាត់ ទាំងគាត់មានជំងឺតែគាត់មិនរអូរទាំឡេីយ សេចក្ដីស្រលាញ់មិន សំខាន់ថាមានទ្រព្យសម្បត្តិលុយឡានច្រេីននោះទេ សំខាន់យេីងចេះមេីលថែទាំគ្នាពេលឈឺស្កាត់ មិនទៅចោលគ្នា ពេលមានគ្រោះរាអាសន្នអន់ក្រ ទុក្ខលំបាក ។ ជូនពរអោយអ្នទាំងអស់គ្នាដែលស្រលាញ់គ្នាជាប្តីប្រពន្ធគួរយក គំរូតាម សេ្នហាលោកតាលោកយាយ។ គាត់ សំរាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ជូនពរលោកយាយលោកតាឆាប់ជាសះស្បើយពីជំងឺល្ងាចបន្តិចចាំចៅយក សំលៀកបំពាក់និងទឹកដោះគោជូនលោកពិសារ លោកយាយលោកតា ជាបងប្អូនជនជាតិដើមភាគតិចទឹកដីកំណេីតរបស់យេីងខ្ញុំ ដូចនេះយេីងខ្ញុំជាយុវជនយុវនារីត្រូវមេីលថែទាំរក្សាពួកគាត់ សង្ឃឹមថានៅថ្ងៃអនាគតនៅខេត្តរបស់យេីងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តដ៏ល្អរបស់យេីងនិង មានមណ្ឌលចាស់ជរា សំរាប់លោកយាយលោកតារបស់ពួកយេីង ។បេីអាណិតស្រលាញ់ពួកគាត់បងប្អូនអាចចែករំលែកនិងឧបត្ថម្ភដល់គាត់បាន ទៅតាមសទ្ធាទោះតិចតួចក្ដី??”៕



